បីប្រកួតក្នុងខែមករានឹងដើមខែកុម្ភៈទំនងជាអាចបែងចែកបានហើយថារាជធានី Madrid មានពណ៌អ្វី…

ក្លឹបបាល់ទាត់ Atletico Madrid គឺជាក្រុមខ្លាំងមួយដែលមានមូលដ្ឋានគ្រឹះក្នុងទីក្រុម Madrid ប្រទេសអេស្ប៉ាញ ខណៈក្លឹបបាល់ទាត់អធិរាជស Real Madrid ក៏ជាក្លឹបយក្សរួមទីក្រុងដ៏ធំសម្បើមមួយនេះផងដែរ ក្រុមទាំងពីរគឺជាប្រធានបទដែលអ្នកគាំទ្រតែងតែសួរថា ក្លឹបមួយណាជាអធិរាជក្នុងទីក្រុង Madrid ។

ដោយយោងទៅតាមភាពជោគជ័យរបស់ក្លឹប អ្នកគាំទ្រជុំវិញវិញពិភពលោកទទួលស្គាល់ថា​ ក្លឹបបាល់ទាត់អធិរាជស Real Madrid គឺជាអធិរាជក្នុងទីក្រុង Madrid យ៉ាងពិតប្រាកដ ក៏ប៉ុន្តែជុំវិញរឿងនេះ អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Atletico Madrid មិនទាន់ទទួលស្គាល់ទេ ព្រោះក្លឹបម្ចាស់ដី Civitas Metropolitan Stadium ក៏ជាបេក្ខភាពប្រជែងពាននាដែលក្នុងតំបន់អឺរ៉ុប។

យ៉ាងណាមិញនៅក្នុងខែមករានឹងដើមខែកុម្ភៈខាងមុខនេះយើងនិងបានដឹងពិតប្រាកដថារាជធានី Madrid មានពណ៌អ្វី? ព្រោះក្លឹបបាល់ទាត់ Atletico Madrid និងត្រូវប៉ះគ្នាចំនួន៣ប្រកួតឯណោះ ពោលនៅថ្ងៃទី ១០ខែមករាត្រូវជួបគ្នាក្នុងពានរង្វាន់ Spanish Super Cup Semi Final ខណៈនៅថ្ងៃទី១៧ខែដដែល AT Madrid ត្រូវប៉ះគ្នាជាមួយក្លឹបបាល់ទាត់ Real Madrid ក្នុងពានរង្វាន់ Copa der Rey វគ្គ 16ក្រុមចុងក្រោយ រួមជាមួយនឹងការប្រកួតនៅថ្ងៃទី៤ខែកុម្ភៈក៏ត្រូវជួបគ្នាក្នុងពានរង្វាន់លីគកំពូល Laliga របស់អេស្ប៉ាញផងដែរ។

គួរបន្ថែមផងដែលថាក្លឹបទាំងពីរសុតសឹងតែជាក្លឹបធំបណ្ដុំទៅដោយការឈ្នះពាន ខណៈក្លឹបបាល់ទាត់ម្ចាស់ដី Civitas Metropolitan Stadium ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដូចជា៖
ទី១ ឈ្នះពានរង្វាន់ Laliga ចំនួន១១ដង ឈ្នះលើកចុងក្រោយក្នុងរដូវកាល២០-២១
ទី២ ឈ្នះពានរង្វាន់ SPANISH CUP WINNER ចំនួន១០ដង រួមទាំងលើកចុងក្រោយក្នុងឆ្នាំ ២០១២-២០១៣
ទី៣ ឈ្នះពានរង្វាន់ EUROPA LEAGUE ចំនួន៣លើក ដោយលើកចុងក្រោយក្នុងរដូវកាលឆ្នាំ២០១៧-២០១៨
ទី៤ ពានរង្វាន់ UEFA SUPERCUP WINNER ចំនួន៣ដង
 
ទី៥ ឈ្នះពានរង្វាន់ SPANISH SUPER CUP ចំនួន២ដង
ទី៦ ឈ្នះពានរង្វាន់ CUP WINNERS CUP ចំនួន១ដង
ទី៧ ឈ្នះពានរង្វាន់ SPANISH 2ND TIER CHAMPION ចំនួន១លើក
ទី៨ ឈ្នះពានរង្វាន់ INTERCONTINENTAL CUP WINNER ចំនួន១លើក
និងទី៩ ឈ្នះពានរង្វាន់ COPA EVA DUARTE WINNER មួយលើកក្នុងឆ្នាំ១៩៥០-១៩៥១ផងដែរ។ ដែលនេះសរុបមកក្លឹបបាល់ទាត់ Atletico Madrid ធ្លាប់ឈ្នះពានរង្វាន់សរុបជាលើកចំនួន​៣៥លើកក្នុងចំណោម៩ពានរង្វាន់ផ្សេងគ្នា។

ដោយឡែកក្លឹបយក្សអធិរាជស Real Madrid វិញធ្លាប់ឈ្នះពានរង្វាន់ជាច្រើនរួមមាន៖
ទី១ ឈ្នះពានរង្វាន់ លីគកំពូលអេស្ប៉ាញ Laliga ចំនួន៣៥លើក
ទី២ ឈ្នះពានរង្វាន់ CHAMPIONS LEAGUE ចំនួន៨លើក
ទី៣ ឈ្នះពានរង្វាន់ SPANISH CUP ចំនួន២០លើក
ទី៤ ឈ្នះពានរង្វាន់ SPANISH SUPER CUP ចំនួន១២លើក
ទី៥ ឈ្នះពានរង្វាន់ EUROPEAN CHAMPION CLUBS' CUP ចំនួន៦លើក
ទី៦ ឈ្នះពានរង្វាន់ FIFA CLUB WORLD CUP ចំនួន៥លើក
ទី៧ ឈ្នះពានរង្វាន់ UEFA SUPERCUP ចំនួន៥លើក
ទី៨ ឈ្នះពានរង្វាន់ UEFA CUP ចំនួន២លើក
ទី៩ ឈ្នះពានរង្វាន់ INTERCONTINENTAL CUP ចំនួន៣លើក
និងទី១០ ឈ្នះពានរង្វាន់ COPA EVA DUARTE ចំនួន១លើកផងដែរ។ ទាំងនេះសរុបជារួមមកក្លឹបបាល់ទាត់អធិរាជស Real Madrid ធ្លាប់ឈ្នះពានរង្វាន់សរុបចំនួន ៩៧ លើកក្នុងចំណោម១០ពានរង្វាន់ផ្សេងគ្នា៕