ទំនងដែរតាស!! ពីររូបនេះអាចជាបេក្ខភាពជំនួសលោក Ten Hag

Manchester United កំពុងតែមមាញឹកជាខ្លាំងក្នុងការស្វែងរកគ្រូបង្វឹកថ្មីដើម្បីមកជំនួសដំណែងលោក Erik Ten Hag ។ Thomas Frank និង Mauricio Pochetiino ជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេក្នុងការមកដឹកនាំ Manchester United នៅរដូវកាលក្រោយ។

ជាកាពិតណាស់ Erik ten Hag នឹងត្រូវចាកចេញពីក្រុមបីសាចក្រហមទោះបីជាគាត់បានដឹកនាំក្រុមដោយជោគជ័យក្នុងលទ្ធផល 2-1 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Manchester City ក៏ដោយ។

មុនការប្រកួតផ្ដាច់ព្រ័ត្រ មានរបាយការណ៍បានលេចឡើងថាប្រធានក្លឹបថ្មីរបស់ Man United លោក Sir Jim Ratcliffe  បានសម្រេចចិត្តបណ្តេញ Ten Hag ដោយមិនគិតពីលទ្ធផលនៅក្នុងការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រ។