Ten Hag សង្ឃឹមថា Varane នឹងត្រឡប់មកជួយ Man United វិញបានពេលប៉ះ Aston Villa

គ្រូបង្វឹកក្រុម Manchester United លោក Eric ten Hag សង្ឃឹមថានឹងមានខ្សែការពារជើងចាស់ Raphael Varane ត្រលប់មកជួយក្រុមទាន់ពេលសម្រាប់ការប្រកួតទល់នឹងក្រុមដែលកំពុងឡើងជើងខ្លាំង Aston Villa។

ខ្សែការពារបារាំង បានរងរបួស និង​មិន​បាន​ជួយ​ក្រុម​ក្នុង​ប្រកួតការ​ចាញ់​ក្រុម West Ham កាល​ពី​សប្តាហ៍​មុន។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានបង្ហើបថាស្ថានភាពរបស់ Varane មានភាពប្រសើរឡើងច្រើន ហើយសង្ឃឹមថានឹងអាចត្រលប់មកវិញទាន់ពេលសម្រាប់ការប្រកួតជាមួយក្រុម Aston Villaយប់នេះ។

Ten Hag បាននិយាយថា “ខ្ញុំ សង្ឃឹមថា Raphael Varane អាចត្រលប់មកវិញក្នុងការប្រកួតនេះ។ វាក៏អាចមាន Ahmad Diallo ផងដែរ យើងនឹងត្រូវរង់ចាំមើលថាតើគាត់ប្រែជាយ៉ាងណា គាត់​បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ​អស់​រយៈ​ពេល​ពីរ​សប្តាហ៍​ហើយ ពួកគេគួរតែជាអាចត្រលប់មកវិញបាន ” ។