* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Harry Kane អាចឈ្នះពានរង្វាន់ផ្ទាល់ខ្លួនមួយនេះក្នុងរដូវកាលដំបូងជាមួយក្លឹបថ្មីរបស់ខ្លួន…
កីឡាករ Harry Kane របស់ក្លឹបបាល់ទាត់ FC Bayern Munich កំពុងមានភាគរយខ្ពស់ក្នុងការឈ្នះស្បែកជើងមាសប្រចាំលីគកំពូលរបស់អឺរ៉ុប ជាលើកដំបូងក្នុងការរួមរស់ជាមួយក្លឹបថ្មីនាទឹកដីអាល្លឺម៉ង់។
យ៉ាងណាមិញគិតចាប់តាំងពេលដែលគេចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur កាលពីរដូវក្តៅកន្លងទៅ កីឡាករសញ្ជាតិអង់គ្លេសរូបនេះស៊ុតបញ្ចូលទីបាន 17គ្រាប់ ទាំងដែលចំនួនគ្រាប់បាល់នេះវាច្រើនជាងអ្នកឈ្នះស្បែកជើងមាសរដូវកាលមុនទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមសារពត៌មាន Dailypost បានចុះផ្សាយថា Harry Kane មានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំលីគកំពូលរបស់អឺរ៉ុប ប្រសិនបើកីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅតែរក្សាទម្រង់ដូចបច្ចុប្បន្ន។
គួរបន្ថែមផងដែលគិតត្រឹមពេលនេះស្ថិតិគ្រាប់បាល់សរុបរបស់ Kane កំពុងនាំមុខអ្នកឈ្នះស្បែកជើងមាសកាលពីរដូវកាលមុន Erling Haaland រហូតដល់ទៅ៤ឯណោះ ខណៈគិតត្រឹមពេលនេះរូបគេមានត្រឹម 13 គ្រាប់ប៉ុណ្ណោះ៕