សារព័ត៌មានមួយបានទម្លាយ!! Pep បានព្យាយាមចុះហត្ថលេខាលើកីឡាករកំពូលម្នាក់នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែមិនបានសម្រេច………

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ហាក់ដូចជាបានយល់ព្រមលើការផ្ទេររបស់កីឡាករ James Maddison របស់ក្លិប  Leicester បន្ទាប់ពីបានមើលឃើញពីសមត្ថភាពរបស់គាត់នាពេលកន្លងមក។



កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Etihad ជាមួយនឹងក្រុមម្ចាស់ជើងឯក Premier League  ក្នុងគោលបំណងផ្តល់ឱ្យក្រុមរបស់ពួកគេល្អប្រសើរឡើងវិញ។  ដោយ Man City បានអនុញ្ញាតឱ្យខ្សែការពារ Joao Cancelo ចាកចេញពីកីឡដ្ឋាន Etihad ក្នុងលក្ខខណ្ឌខ្ចីជើងទៅ Bayern Munich រួចហើយ។



ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជា Man City មិនបានព្យាយាមស្វែងរកអ្នកជំនួស Cancelo នោះទេ ដោយសារតែមានកីឡាករ  Nathan Ake, Sergio Gomez និង Emmerich Laporte ជាអ្នកជំនួសវិញ។



ខណៈពេលដែរប្រព័ន្ធផ្សព្វផ្សាយដ៏ល្បី "The Athletic" បានបង្ហើបថា Pep ពិតជាព្យាយាមដណ្តើមយកកីឡាករ James Maddison ដែលជាខ្សែបម្រើដ៏ល្អរបស់ក្លឹប Leicester City ដោយបានផ្តល់សំណើក្នុងលក្ខខណ្ឌខ្ចីជើងដល់គាត់ជាមួយនឹងជម្រើសក្នុងការទិញដាច់ ប៉ុន្តែក្លិប Leicester City  បានបដិសេធភ្លាមៗដោយសារតែពួកគេមិនចង់បាត់បង់កីឡាករសំខាន់របស់ក្រុម ។