* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អីយ៉ាស!! Goat ទាំងពីរនិយាយថាកីឡាករម្នាក់នេះស័ក្កសមឈ្នះពានរង្វាន់ Ballon d'Or ជាងគេ
Lionel Messi និង Cristiano Ronaldo សុទ្ធតែនិយាយថា កីឡាករវ័យ ១៧ឆ្នាំ Lamine Yamal សក្តិសមជាងគេក្នុងការទទួលបានពានមាស Ballon d'Or ហើយរូបគេនឹងក្លាយជាកីឡាករល្អជាងគេក្នុងជំនាន់បាល់ទាត់ថ្មីនេះផងដែរ ។
ជាការពិតណាស់ មួយរយៈចុងក្រោយក្នុងវ័យ ១៧ឆ្នាំ កិត្តិនាមរបស់កីឡាករវ័យក្មេង Lamine Yamal បានផ្ទុះឡើង ខ្លាំងមែនទែន ចាប់តាំងពីរូបគេត្រូវបានតម្លើងមកកាន់ក្រុមឈុតធំ Barcelona កាលពីឆ្នាំ ២០២៣ ។
ជាពិសេសក្នុងព្រឹត្តិការណ៍ EURO 2024 បញ្ចប់ទៅថ្មីៗនេះ ក្នុងនោះគេបានរួមចំណែកជួយ អេស្ប៉ាញ ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបមួយនេះ ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ ព្រមទាំងបំបែកកំណត់ត្រាថ្មីៗជាច្រើនទាំងនៅក្លិប និង ជម្រើសជាតិ។