* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ជ័យជម្នះរបស់ ភ្នំពេញក្រោន បានសាយភាយដល់សារព័ត៌មានធំរបស់វៀតណាម On Sports
ជ័យជម្នះរបស់ភ្នំពេញក្រោនទៅលើ Macarthur Fc បានសាយភាយដល់សារព័ត៌មានធំរបស់វៀតណាម🇻🇳 On Sports😬 គេហ័ទំព័រមួយនេះបានសរសេរថា កាលពីពេលថ្មីៗនេះ ភ្នំពេញក្រោនរបស់កម្ពុជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបានយកឈ្នះ Macarthur FC របស់អូស្ត្រាលីក្នុងលទ្ធផល ៣ ទល់និង ០ នៅ AFC Cup ។

គេហ័ទំព័រដដែលបានបន្តថា ជ័យជម្នះនេះបានជួយឲ្យភ្នំពេញក្រោនឡើងមកឈរកំពូលតារាងដោយមាន ៩ពិន្ទុក្រោយឆ្លងកាត់ ៣ប្រកួត។ ប្រសិនបើពួកគេ(ភ្នំពេញក្រោន)ឈ្នះយ៉ាងហោចណាស់ 1 ពិន្ទុក្នុងការប្រកួតដែលនៅសល់ក្រុម តំណាងកម្ពុជាមួយនេះនឹងមានឱកាសដ៏ល្អដើម្បីឈ្នះសិទ្ធិចូលទៅក្នុងវគ្គ 1/4 នៃពានរង្វាន់ AFC Cup 23/24 នៅអាស៊ីអាគ្នេយ៍ ខណ:គូប្រកួតនៅសល់ 2 គឺ DH Cebu ( ហ្វីលីពីន) និង Shan United (មីយ៉ាន់ម៉ា) មិនមែនជាកង្វល់ទេរបស់ភ្នំពេញក្រោនទេ។