ក្រោយចាញ់កូរ៉េក្រុមជម្រើសជាតិបាល់ទះកម្ពុជាអស់ឱកាសឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍…

ជាការពិតរវាងក្រុមជម្រើសជាតិបាល់ទះកម្ពុជានិងកូរ៉េ កម្រិតសម្ថតភាពគឺខុសគ្នាឆ្ងាយមែនទែនបើយើងធៀបទៅតាម Volleyball Raking ក្រុមជម្រើសជាតិកូរ៉េគឺគេជាក្រុម Top5 ក្នុងតំបន់អាស៊ីខណៈកម្ពុជាយើងឈរនៅលេខរៀងទី១៤១ឯណោះ
 
សូម្បីតែវៀតណាមគេមិនបញ្ជូនក្រុមជម្រើសជាតិបាល់ទះរបស់គេទៅប្រកួតក្នុងព្រឹត្តិការណ៍ Asian Game នេះផងព្រោះហេតុផលនោះគឺជាសមាសភាពក្រុមដែលចូលរួមសុទ្ធសឹងតែជាក្រុមខ្លាំង។

យ៉ាងណាមិញក្រុមជម្រើសជាតិបាល់ទះកម្ពុជាឱកាសឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ Asian Game ហើយក្រោយពីប្រកួតដំបូងបរាជ័យក្រោមថ្វីដៃក្រុមជម្រើសជាតិឥណ្ឌា៣សិតទល់និង០ ខណៈដែលប្រកួតទីពីរនេះកម្ពុជាយើងក៏បន្តចាញ់ក្រោមថ្វីដៃក្រុមជម្រើសជាតិកូរ៉េ៣សិតទល់និង០ដូចគ្នា ហេតុនេះកូរ៉េនិងក្រុមជម្រើសជាតិឥណ្ឌាចាប់ដៃគ្នាឡើងទៅជុំបន្តទៀតបានសម្រេច។

គួរបន្ថែមផងដែលថា Asian Games គឺជាព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ីធ្វើឡើង៤ឆ្នាំម្ដង ស្របពេលដែលព្រឹត្តិការណ៍ដ៏មហាសាលមួយនេះបានបង្កើតឡើង​តាំង​ពី​ឆ្នាំ​១៩៥១មក​ម៉្លេះ ដោយឡែកក្នុងឆ្នាំ២០២៣ នេះគឺជាលើកដំបូងដែលកម្ពុជាចូលរួមសារជាថ្មីបន្ទាប់ពីចប់សង្រ្គាម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រានោះកម្ពុជាបានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ប៉ុនណ្ណោះក្នុងប្រទេសថៃ៕