* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រោយរកបានបីគ្រាប់ម្នាក់ឯងថ្ងៃប៉ះកម្ពុជាកីឡាករសញ្ជាតិកាតា Ali បន្តធ្វើបានយ៉ាងល្អក្នុង...
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកាតាកីឡាករ Almoez Ali កំពុងសកម្មជាខ្លាំងក្នុងការរកគ្រាប់បាល់ ពោលថ្ងៃជំនួបលក្ខណៈមិត្តបិទទ្វាជាមួយក្រុមជម្រើសជាតិកម្ពុជាកាលពីពេលកន្លងទៅរូបគេរកបានបីគ្រាប់តែម្នាក់ឯង ដែលជាហេតុធ្វើក្រុមភ្ញៀងជម្រើសជាតិកម្ពុជារងបរាជ័យក្នុងលទ្ធផល៣ទល់និង០។
យ៉ាងណាមិញបើយើងងាកមកមើលការប្រកួតក្នុងព្រឹត្តិការណ៍ AFC Asian Cup2023 ដែលរៀបចំឡើងនាប្រទេសកាតាក្នុងដើមឆ្នាំ២០២៤នេះ កីឡាករ Almoez Ali ក៏បានរួមចំណែករកគ្រាប់បាល់មួយគ្រាប់ក្នុងចំណោម៣ ដែលក្រុមជម្រើសជាតិកាតាបានយកឈ្នះទៅលើកក្រុមជម្រើសជាតិលីបង់ក្នុងជំនួបបើកឆាកនៃព្រឹត្តការណ៍ដ៏ធំប្រចាំតំបន់អាស៊ីយើងនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយនេះមិនមែនជារឿងចៃដន្យឡើងសម្រាប់ខ្សែប្រយុទ្ធម្ចាស់អាវលេខ១៩របស់ក្រុមជម្រើសជាតិកាតារូបនេះ ដោយក្នុងជំនួបតទល់ជាមួយលីបង់កាលពីរាត្រីថ្ងៃទី១២ខែមករាកន្លងទៅ ប្រសិនបើគ្រាប់បាល់ដំបូងរបស់ Ali នៅដើមវគ្គទី១មិនបានលុបចោលទេនោះ ម្លោះរូបគេរកបាន២គ្រាប់តែម្នាក់ឯងក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្ដងនេះបាត់ទៅហើយ។
គួរបន្ថែមផងដែលថាថ្ងៃប៉ះកម្ពុជាក្នុងការប្រកួតលក្ខណៈមិត្តភាពបិទទ្វា Almoez Ali រកបានបីគ្រាប់តែម្នាក់ឯងចាប់ពីនាទីទី ១២នាទទី២០និងនាទីទី៤៣ ពោលបីគ្រាប់កើតឡើងក្នុងវគ្គទីមួយតែម្ដង ដោយឡែកជំនួបផ្លូវការក្នុងព្រឹត្តិការណ៍ AFC Asian Cup Qatar 2023
នេះវិញរូបគេបានរួមចំណែករកបានគ្រាប់បាល់ទី២អោយក្រុមជម្រើសជាតិកាតានាំមុខលីបង់នៅនាទីទី៥៦ និងបញ្ចប់៩០នាទីសរុបលទ្ធផលជារួមក្រុមជម្រើសជាតិកាតាក៏បានយកឈ្នះទៅលើក្រុមជម្រើសជាតិលីបង់ដោយលទ្ធផល៣ទល់និង០ផងដែរ៕