* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
The Sun បង្ហើបថា កីឡាករកូរ៉េខាងត្បូងបានប៉ះទង្គិចគ្នាមុនការប្រកួតជាមួយហ្ស៊កដានី
សារព័ត៌មាន The Sun ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់អង់គ្លេសបានរាយការណ៍ ជម្លោះមួយបានកើតឡើងក្នុងជំរំក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ 2023 ជាមួយហ្សកដានី។

មានសេចក្តីរាយការណ៍មកថា មុនពេលការប្រកួតក្នុងពេលទទួលទានអាហារពេលល្ងាច Lee Kang-in កីឡាករវ័យក្មេងៗមួយក្រុម បានញ៉ាំអាហារយ៉ាងប្រញាប់ប្រញាល់ ដើម្បីបន្តលេងប៉េងប៉ុង។ ប៉ុន្តែប្រធានក្រុម Son Heung-min បានព្យាយាមឃាត់ឲ្យអ្នករាល់គ្នានៅប្រជុំងក្រុមមុនការប្រកួតសំខាន់។ ប៉ុន្តែភាគីម្ខាងទៀតមិនពេញចិត្តជាខ្លាំង ទើបចាប់ផ្តើមឈ្លោះគ្នា ដោយភាគីម្ខាងទៀតមាន Lee Kang-in ខ្សែប្រយុទ្ធមកពី PSG។

ក្រោយមក ស្ថានការណ៍ចាប់ផ្តើមមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមកីឡាករទាំងពីរ ហើយ Son Heung-min របួសម្រាមដៃរបស់ដោយសារទៅឃាត់កីឡាករកីឡាករក្មេងៗកំពុងប្រវាយប្រតប់គ្នា ។
សមាគមបាល់ទាត់កូរ៉េខាងត្បូងបានចេញមុខសារភាពថា ហេតុការណ៍នេះពិតជាបានកើតឡើងមែន។ ទន្ទឹមនឹងនេះ អ្នកគាំទ្រកូរ៉េខាងត្បូងបានរិះគន់យ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់កីឡាករក្នុងក្រុមនេះ។