* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ទាយាទកែងឆេះជង្គង់ហោះ អេ អាំម៉ារីន បានបោះសម្តីបែបនេះមុនប៉ះកីឡាករថៃ ផុន ស័ក្ត…
បន្ទាប់ពីដណ្ដើមបានខ្សែក្រវ៉ាត់នៅប្រទេសអូស្រ្តាលីកាលពីពេលថ្មីកន្លងទៅនេះ កូនប្រុសបង្កើតរបស់អធិរាជជង្គង់ហោះលោកគ្រូអេ ភូថង ហាក់កំពុងមានឈ្មោះក្នុងទីផ្សារប្រកួតខ្លាំងមែនទែន។
យ៉ាងមិញនៅថ្ងៃទី២៣ខែវិច្ឆិកានេះ អាំម៉ារីន ក៏ត្រូវមានការប្រកួតដែលត្រូវជួបតទល់ជាមួយកីឡាករលំដាប់ ONE សញ្ជាតិថៃ ផុន ស័ក្ត ផងដែរ។ ខណៈមុនការប្រកួតដ៏ធំសម្បើមមួយនេះមកដល់ អ្នកចម្បាំងវ័យក្មេងអេ អាំម៉ារីន ក៏បានលើកឡើងបែបនេះផងដែលថា “ ការប្រកួតនេះរាងតឹង ដោយសារជួបជើងចាស់ តែក៏នឹងលេងអោយអស់ដៃទៀតហើយ។ យ៉ាងណាក៏ដោយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដោយបានជួបជើងខ្លាំងរបស់ថៃ ។ គាត់ជាកីឡាករល្អក្បាច់ដៃនឹងជើង អ្វីគ្រប់យ៉ាងរង់ចាំជាក់ស្តែងចាំមើលលើសង្វៀន នឹងយុទ្ធសាស្ត្រថ្មីពីលោកប៉ាបន្ថែមទៀតសិន ”។
គួរបន្ថែមផងដែលថា អេ អាំម៉ារីន នឹងជួបកីឡាករ ផុនស័ក្ត
ស្របពេលដែលកីឡាករធឿន ធារ៉ា ក៏ត្រូវធ្វើការប្រកួត 3 Men Tournament នៅថ្ងៃទី 23 ខែវិច្ឆិការខាងមុខទីតាំងដីឡូត៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីម៉ោង៨យប់តទៅ៕