* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
CR7 បញ្ជាក់ថា ការស៊ុតបាល់បញ្ចូលទីក្នុងលីគអារ៉ាប៊ីសាអូឌីត មិនមែនជារឿងងាយស្រួលនោះទេ
ខ្សែប្រយុទ្ធ Al Nasser កីឡាករ Cristiano Ronaldo ទទូចថាការស៊ុតបញ្ចូលទីនៅ Saudi Pro League មិនមែនជារឿងងាយស្រួលនោះទេ។

CR7 គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងឆ្នាំ 2023 ជាមួយនឹង 54 គ្រាប់សម្រាប់ទាំងប្រទេស និងក្លឹប។ ប៉ុន្តែក៏មានការរិះគន់ថាគឺមកពីគាត់លេងនៅលីគអារ៉ាប៊ីសាអូឌីត ដែលអាចមិនមានស្តង់ដារដូចអឺរ៉ុប។ ដែលលោកបានចេញមកឆ្លើយតបនឹងបញ្ហានេះ។

" 54 គ្រាប់ដែលខ្ញុំបានស៊ុតបញ្ចូលទី មនុស្សម្នាក់អាចនិយាយថាវាងាយស្រួលជាងអ្នកផ្សេងទៀតព្រោះខ្ញុំបានលេងនៅអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែកីឡាករបាល់ទាត់អាជីពដឹងថាវាលំបាកប៉ុណ្ណាក្នុងការរកគ្រាប់បាល់។ Ronaldo និយាយថា មិនថានៅអារ៉ាប៊ីសាអូឌីត អ៊ីតាលី អេស្ប៉ាញ ឬព័រទុយហ្គាល់ទេ។