Real Madrid កំពុងតាមប្រម៉ាញខ្សែបម្រើអេស៉្បាញរូបនេះមកជំនួសកន្លែង Kroos

ក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងចង់នាំយក Rodri ខ្សែបម្រើវ័យ ២៨ឆ្នាំរបស់ Man City មកកាន់ទឹកដី Santiago Bernabeu ដើម្បីមកជំនួសកន្លែង Toni Kroos ។

បើយោងតាម AS ខ្សែបម្រើអេស៉្បាញនឹងចូលរួមជាមួយក្លឹបម្ចាស់ជើងឯកUCL 15 សម័យកាល ដោយក្លិបកំពុងស្វែងរកខ្សែបម្រើដើម្បីមកជំនួសកន្លែងរបស់ Toni Kroos ។ បច្ចប្បន្ន Real Madrid កំពុងពុងខ្វះខាតនៅតំបន់បម្រើដោយចាប់ផ្ដើមរដូវកាលធ្វើមិនសូវជាបានល្អនោះទេ ដោយ៤ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Laliga ឈ្នះ ២ប្រកួត នឹងស្មើរ ២ប្រកួត ។ 

គួរំលឹកថា Rodri ក៏ធ្លាប់មានបទពិសោធន៍លេងនៅទឹកដីអេស៉្បាញផងដែរ ដោយកីឡាករវ័យ ២៨ឆ្នាំរូបនេះ ធ្លាប់លេងអោយក្លិប​ Villarreal នឹង AT Madrid ហើយបានផ្លាស់ទៅចូលរួមជាមួយ Manchester city នៅឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។