វៀតណាម និងប្រើប្រាស់ពហុកីឡដ្ឋានជាតិ My Dinh ធ្វើជាម្ចាស់ផ្ទះក្នុងពានរង្វាន់ AFF CUP 2022

ថ្មីៗនេះ របាយការណ៍មួយបានចុះផ្សាយថា ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំដោយលោក Park Hang Seo និងប្រើប្រាស់កីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយ សម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022។

សម្រាប់ពហុកីឡដ្ឋានជាតិ My Dinh អាចផ្ទុកអ្នកទស្សនាបានប្រហែល 40,000 នាក់ ហើយពហុកីឡដ្ឋានជាតិមួយនេះ ត្រូវបានប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ ផ្នែកបុរស ដែលក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ បានយកឈ្នះក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ ក្នុងលទ្ធផល ១-០ ដោយដណ្តើមបានមេដាយមាស កាលពីខែឧសភាឆ្នាំមុន។

My Dinh National Stadium in full swing for SEA Games 31 | Culture - Sports  | Vietnam+ (VietnamPlus)

សម្រាប់ក្រុមជម្រើសជាតិវៀតណាម ស្ថិតក្នុងពូល B ជាមួយឡាវ, មីយ៉ាន់ម៉ា ,សិង្ហបុរី និងម៉ាឡេស៊ី ដោយប្រកួតនៅក្នុងដីខ្លួនឯងចំនួន ២ប្រកួត  ពោលគឺវៀតណាមត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2022 និងជួបជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2023។