* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ស្ងាត់ៗ Maignan ក្លាយជាម្ចាស់កំណត់ត្រាមួយនេះដែលអ្នកចាំទីដទៃពិបាកក្នុងការបំបែកបាន…
អ្នកចាំទីឆ្នើមរបស់ក្លឹបបាល់ទាត់ AC Milan កីឡាករ Mike Maignan បច្ចុប្បន្នត្រូវបានអ្នកគាំទ្ររបស់ក្លឹបក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីទទួលហើយថាជាពន្លកថ្មីដ៏មានគុណភាពមួយរូបតែងតែសង្គ្រោះក្រុមជាហូរហែរ។
យ៉ាងណាមិញបច្ចុប្បន្នអ្នកចាំទីសញ្ជាតិបារាំងរូបនេះកំពុងបង្ហាញភាពលេចធ្លោជាខ្លាំង ស្របពេលដែលបច្ចុប្បន្នរូបគេក៏កំពុងតែកាន់កាប់កំណត់ត្រាមួយដែលមិនងាយនិងមានអ្នកចាំទីរូបណាអាចធ្វើបានណាស់ ពោលកំណត់ត្រានោះគឺក្លាយជាអ្នកចាំទីដែលបានបញ្ជូនបាល់ទាត់អោយមិត្តរួមក្រុមទាត់បញ្ចូលទី៣រដូវកាលជាប់ៗគ្នា។
គួរបន្ថែមផងដែលថាកាលពីរាត្រីថ្ងៃទី២ឆ្លងចូលថ្ងៃទី៣ធ្នូកន្លងទៅនេះ ក្នុងជំនួប AC Milan ជួបតទល់ជាមួយនិងក្លឹបបាល់ទាត់ Frosinone រូបគេបានបញ្ជូនបាល់អោយកីឡាករ Cristian Pulisic ទាត់បញ្ចូលទីមួយគ្រាប់ទៀត ដែលនេះមានន័យថា៣រដូវកាលហើយដែល Maignan អាចបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីបាន៕