មកស្គាល់កីឡាករអាស៊ី១០រូបដែលធ្វើអោយក្លឹបក្នុងតំបន់អឺរ៉ុបឈប់មើលរំលង...

អស់ជាច្រើនទស្សវត្សរ៍មក កីឡាករបាល់ទាត់អាស៊ីឆ្នើមៗជាច្រើន បានឆ្លងកាត់ឧបសគ្គវប្បធម៌ផ្សេងៗ យកឈ្នះលើការរើសអើងជាតិសាសន៍ និងបានរួមចំណែកយ៉ាងសំខាន់ដល់ក្លឹបនៅអឺរ៉ុប។ ការតស៊ូ និងសមិទ្ធិផលរបស់ពួកគេបានបន្សល់ទុកនូវសញ្ញាណដែលមិនអាចបំភ្លេចបាននៅក្នុងចិត្តរបស់អ្នកគាំទ្រ។

យ៉ាងណាក្ដីខាងក្រោមនេះ អេតមីននិងលើកយកឈ្មោះកំពូលកីឡាករអាស៊ីល្បីៗមួយចំនួន ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យបាល់ទាត់អឺរ៉ុបដំបូងគេមកជម្រាបជូនប្រិយមិត្ត ដោយកីឡាករទាំង១០រូបនោះមានដូចជា៖

ទី១០ កីឡាករ Shinji Okazaki គឺជាខ្សែប្រយុទ្ធសញ្ជាតិជប៉ុនដែលជោគជ័យខ្លាំងក្នុងលីគបាល់ទាត់ Bundesliga របស់អាល្លឺម៉ង់ ពោលក្នុងការរួមរស់ជាមួយក្លឹបបាល់ទាត់ Stuttgart និង Mainz 05 រូបគេរកបានគ្រាប់បាល់រហូតដល់ទៅ៤២គ្រាប់ឯណោះ មុនផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Leichester City របស់អង់គ្លេស Okazaki ក៏បានរួមចំណែកជួយក្រុមកញ្រ្ជោងខៀវ Leichester City ឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងរបស់ក្លឹបក្នុងឆ្នាំ២០១៦ផងដែរ។

ទី៩ លោក Keisuke Honda អតីតកាលរបស់អតីតអ្នកចាត់ការទូទៅកម្ពុជារូបនេះ ចាប់ផ្តើមអាជីពនៅអឺរ៉ុបរបស់គាត់ជាមួយក្លឹប  Venlo របស់ប្រទេសហូឡង់ ហើយលោកចាប់ផ្ដើមទទួលបានប្រជាប្រិយភាពគ្រាចូលរួមជាមួយក្លឹបបាល់ទាត់ AC Milan ក្នុងលីគកំពូលអ៊ីតាលី ហើយលោកជាប់ជាកីឡាករជំនាញ់បាល់ Set-Piece សម្រាប់ក្លឹបយក្សអ៊ីតាលីខាងលើផងដែរ។

ទី៨ Shinji Kagawa គឺជាកីឡាករជប៉ុនមួយរូបដែលលោក Jogen Kloop ពេញចិត្តបំផុតគ្រាលោកដឹកនាំ Borussia Dortmund ហើយ Shinji Kagawa ធ្វើបានល្អខ្លាំងរហូតទទួលបានឳកាសទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ថែមទៀតផង។

ទី៧ លោក Shinji Ono បានចាប់ផ្តើមអាជីពជាមួយក្លឹបក្នុងតំបន់អឺរ៉ុបដោយចូលរួមជាមួយក្លឹបបាល់ទាត់យក្សរបស់ហូឡង់ Feyenoord ក្នុងអំឡុងឆ្នាំ២០០១ ក្រោយផ្ទេរចេញពីក្លឹបបាល់ទាត់ Urawa Red Diamonds។

ទី៦ លោក Ali Daei ដែលជាវីរៈបុរសបាល់ទាត់របស់អ៊ីរ៉ង់ លោក Ali Daei បានចាប់អាជីពរបស់ក្នុងតំបន់អឺរ៉ុបលើកដំបូងគឺគាត់ចូលរួមជាមួយក្លឹបបាល់ទាត់ Arminia Bielefeld នៃលីគបាល់ទាត់អាល្លឺម៉ងក្នុងអំឡុងឆ្នាំ១៩៩៧ ខណៈក្រោយមកទៀតលោកក៏ធ្លាប់ចូលរួមជាមួយក្លឹបបាល់ទាត់ FC Bayern Muchen និងក្លឹបបាល់ទាត់ Hertha BSC ផងដែរ។

ទី៥ បុរសសញ្ជាតិជប៉ុន Hidetoshi Nakata លោក Hidetoshi អាចនិយាយបានថាជាខ្សែបម្រើដ៏ជោគជ័យមួយរូបក្នុងលីគបាល់ទាត់របស់អ៊ីតាលី ពោលក្នុងការចាប់ផ្ដើមអាជីពនាលីគបាល់ទាត់អឺរ៉ុបរបស់ខ្លួនគឺលោកចូលរួមជាមួយក្លឹបបាល់ទាត់ AS Roma ក្នុងអំឡុងឆ្នាំ២០០០ ហើយក្រោយមកលោកក៏ធ្លាប់ចូលរួមជាមួយក្លឹបបាល់ទាត់ Parma, Bologna, Fiorentina, និងក្លឹបបាល់ទាត់ Bolton Wanderers ផងដែរ។

ទី៤ លោក Shunsuke Nakamura អតីតកីឡាករជើងស៊ុតរបស់ជប៉ុនរូបបានចាប់ផ្ដើមទៅប្រកបអាជីពក្នុងលីគបាល់ទាត់អឺរ៉ុបជាលើកដំបូងរូបគេចូលរួមជាមួយក្លឹបបាល់ទាត់ Reggina របស់អ៊ីតាលី ហើយក្រោយមកទៀតលោកក៏ធ្លាប់ចូលរួមជាមួយក្លឹបបាល់ទាត់ Celtic របស់ស្កុតឡេន និង Espanyol របស់អេស្ប៉ាញផងដែរ។

ទី៣ លោក Cha Bum-Kun គឺជាកីឡាករអាស៊ីទី៣ដែលទៅប្រកបអាជីពនាលីគបាល់ទាត់អឺរ៉ុបមុនគេ ដោយបុរសសញ្ជាតិកូរ៉េរូបនេះបានចាប់ផ្ដើមអាជីពក្នុងលីគបាល់ទាត់អឺរ៉ុបដំបូងចូលរួមជាមួយក្លឹបបាល់ទាត់ Darmstadt របស់អាល្លឺម៉ង់ក្នុងអំឡុងឆ្នាំ១៩៧៨ ហើយក្រោយមកលោកក៏បានផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Eintracht Frankfurt និងក្លឹបបាល់ទាត់ Bayern Leverkusen ថែមទៀតផង។

ទី២ លោក Park Ji Sung បុរសសញ្ជាតិកូរ៉េរូបនេះ ទទួលបានឳកាសទៅប្រកបអាជីពនាតំបន់អឺរ៉ុបជាលើកដំបូងជាមួយក្លឹបបាល់ទាត់ PSV Eindhoven ហូឡង់ ហើយក្រោយមកលោកក៏ធ្លាប់ផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់បិសាចក្រហម Manchester United និងក្លឹបបាល់ទាត់ Queen Park Ranger ផងដែរ។

ទី១ លោក បុរសសញ្ជាតិហ្វីលីពីនរូបនេះគឺជាកីឡាករអាស៊ីដំបូងគេដែលបានទៅប្រកបអាជីពក្នុងលីគបាល់ទាត់អឺរ៉ុប ដោយលោក Paulino បានចូលរួមជាមួយក្លឹបបាល់ទាត់ FC Barcelona ក្នុងឆ្នាំ១៩១២ ហើយបុរសសញ្ជាតិហ្វីលីពីនរូបនេះក៏បានក្លាយជាកីឡាករអាស៊ីដែលមានគ្រាប់បាល់ច្រើនជាងគេផងដែរក្នុងការប្រកបអាជីពនាលីគបាល់ទាត់អឺរ៉ុប។
គួរបន្ថែមផងដែលវីរៈបុរសសញ្ជាតិហ្វីលីពីនលោក Paulino Alcántara គឺជាកីឡាករអាស៊ីដំបូងគេដែលបានទៅប្រកបអាជីពក្នុងលីគបាល់ទាត់អឺរ៉ុប ហើយលោក Paulino ក្នុងឆ្នាំ១៩១៧ លោកបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ​ហ្វីលីន ខណៈឈានចូលដល់ឆ្នាំ១៩២១ លោកក៏ទទួលបានសញ្ជាតិអេស្ប៉ាញហើយទទួលឳកាសបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអេស្ប៉ាញថែមទៀតផង ដោយឡែកមុនពេលលោកទទួលមរណៈភាពលោក ក៏ធ្លាប់ទទួលបានកៅអីធ្វើជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរក្នុងឆ្នាំ១៩៥១៕