ប្រធានក្លឹប PSG បដិសេធមិនបើកថ្លៃពលកម្មនិងប្រាក់រង្វាន់ជិត៨០លានអឺរ៉ូឱ្យ Mbappe ព្រោះ…

មហាសេដ្ឋីអារ៉ាប់លោក Nasser Al-Khelaifi ដែលគ្រប់គ្នាស្គាល់ថាជាប្រធានក្លឹប PSG ត្រូវគេរាយការណ៍មកថាលោកនៅតែប្រកាន់ជំហរបដិសេធមិនបើកថ្លៃនឿយហត់ប្រចាំខែមេសា រួមជាមួយប្រាក់រង្វាន់ខែកុម្ភៈប្រមាណក្បែរ៨០លានអឺរ៉ូអោយ Kylian Mbappe នោះទេ។

ទាក់ទងទៅនិងរឿងប្រភពបរទេសមួយបានបង្ហើបអោយដឹងថា គ្រប់យ៉ាងដោយសារតែលោក Nasser Al-Khelaifi មិនអស់ចិត្ត និងពិបាកទទួលយករឿងដែល Kylian Mbappe ចាកចេញទៅកាន់ក្លឹបផ្សេងដោយឥតតម្លៃខ្លួន ហើយវាក៏ជារឿងដ៏ខាតធ្ងន់ធ្ងរផងដែលសម្រាប់ក្លឹប PSG។

ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះ Mbappe មិនបាននៅស្ងាមនោះទេ គេក៏បានបញ្ជូនមេធាវីរបស់ខ្លួនអោយធ្វើការជុំវិញរឿងរ៉ាវនេះផងដែរ ព្រោះវាជាតម្លៃនៃកំលាំងញើសឈាមរបស់គេ។

គួរបន្ថែមផងដែលថាមកដល់ពេលនេះមិនទាន់មានប្រភពច្បាស់ការណាមួយបញ្ជាក់ថា Kylian Mbappe សម្រេចទៅចូលរួមជាមួយក្លឹបណាអោយប្រាកដនោះទេ ក៏ប៉ុន្តែយើងធ្លាប់បានដឹងកន្លងមកហើយថារូបគេចាប់អារម្មណ៍ចង់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ AC Milan ច្រើនជាងក្លឹបណាៗទាំងអស់៕