គោព្រៃជំទង់កម្ពុជាអាយុក្រោម១៦ឆ្នាំបំបែបកំណត់ត្រាមួយនេះទៅលើក្រុមជម្រើសជាតិ…

ដូចដែលបងប្អូនអ្នកគាំទ្របានដឹងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំបានវាយបកយកឈ្នះទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដោយលទ្ធផល២ទល់និង១សម្រាប់ការប្រកួតដំបូងក្នុងពានរង្វាន់ជើងឯកអាស៊ាន AFF U16 Youth Championship ខណៈលទ្ធផលនេះក៏ជាកំណត់ត្រាថ្មីផងដែលរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ។

យ៉ាងណាមិញបើយើងនិយាយអំពីប្រវត្តិនៃការប៉ះគ្នារបស់ក្រុមគោព្រៃជំទង់កម្ពុជាជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម១៦ឆ្នាំ កម្ពុជាយើងមិនដែលស្គាល់ពាក្យថាឈ្នះទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម១៦ឆ្នាំឡើយចាប់តាំងពីឆ្នាំ២០០៩មក រហូតដល់ក្នុងឆ្នាំ២០២៤នេះទើបក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំអាចកែកំណត់ត្រាថ្មីបាន។

ទោះបីជាយ៉ាងណាក៏ដោយប្រវត្តិជួបគ្នា៦ប្រកួតកន្លងមករវាងក្រុមជម្រើសជាតិកម្ពុជា U16 ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម១៦ឆ្នាំលទ្ធផលជារួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំចាញ់៥និងស្មើមួយប្រកួតកាលពីក្នុង២០១១ ខណៈក្នុងខែមិថុនាឆ្នាំ២០២៤នេះជាការប្រកួតទី៧ដែលក្រុមគោព្រៃវ័យជំទង់របស់កម្ពុជាបានសាងនូវប្រវត្តិសាស្រ្តថ្មីដោយយកឈ្នះទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្នុងលទ្ធផល២ទល់និង១។

គួរបន្ថែមផងដែលសម្រាប់ការប្រកួតពានរង្វាន់ជើងឯកអាស៊ាន AFF U16 Youth Championship ២០២៤ ក្រុមគោព្រៃជំទង់កម្ពុជាស្ថិតនៅពូល B ដែលមានក្រុមជម្រើសជាតិវៀតណាម, កម្ពុជា, មីយ៉ាន់ម៉ា,​និងក្រុមជម្រើសជាតិប្រុយណេអាយុក្រោម១៦ឆ្នាំផងដែរ៕