* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោកគ្រូ ស៊ន អេលីត លើកឡើងថាមុនជួបប៊ូខាវ ធារ៉ាគួរសងសឹកកីឡាករថៃរូបនេះសិនទៅ…
ជាការពិតបន្ទាប់ពីការប្រកួត Ganzberg Kun Khmer World Cup បានបញ្ចប់ កីឡាករគុនខ្មែរធឿនធារ៉ាហាក់ឡើង Credit កាន់តែខ្លាំងក្នុងនាមជាអ្នកប្រយុទ្ធគុនខ្មែរកំពូលម្នាក់ក្នុងចំណោមអ្នកលេងគុនខ្មែរដទៃទៀត។
យ៉ាងណាមិញក្រោយទទួលបានខ្សែក្រវ៉ាត់ដែលរៀបចំឡើងដោយ Ganzberg ធារ៉ាត្រូវបានប្រភពជិតស្និតមួយបង្ហើបថារូបគេអាចនិងត្រូវប៉ះគ្នាជាមួយស្ដេចប្រដាល់ថៃ ប៊ូខាវ បេនឆាមេក នាពេលខាងមុខ ខណៈសាមីខ្លួនផ្ទាល់ក៏យល់ស្រប់ជាមួយការផ្គូផ្គង់នេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយលោកគ្រូស៊ន អេលីត ដែលអ្នកគាំទ្រកាន់ឆ្នាំស្គាល់ច្បាស់បានបង្ហើបថា ” សម្ថតភាពរបស់ធារ៉ាទទួលស្គាល់ថាល្អ ក៏ប៉ុន្តែដាក់ត្រឹមតែក្រុងចក្រសិនទៅបានហើយ ”។ ជាមួយគ្នានេះដែលការលើកឡើងរបស់លោកគ្រូស៊ន អាលីត ពិតជាផ្ទុយពីការចង់ឃើញរបស់អ្នកគាំទ្រចង់ឃើញ ក៏ប៉ុន្តែការលើកឡើងរបស់លោកគ្រូស៊ន អេលីតបែបទំនងចង់មានន័យថា បើធារ៉ាអាចយកឈ្នះក្រុងចក្របាននោះធារ៉ាក៏មានភាគរយខ្ពស់ក្នុងការយកឈ្នះទៅលើប៊ូខាវដូចដូចគ្នា។
គួរបន្ថែមផងដែលថាកីឡាករគុនខ្មែរធឿន ធារ៉ា តាមដឹងធ្លាប់ប៉ះគ្នាជាមួយក្រុងចក្រ ប៉បៅអីន រួចម្ដងមកហើយ ក៏ប៉ុន្តែគ្រានោះធារ៉ាមិនអាចយកឈ្នះទៅលើកីឡាករជើងខ្លាំងរបស់ថៃរូបនេះបានឡើយ៕