Madrid ជួបបញ្ហា!! Camavinga មានរបួសសរសៃជង្គង់ ហើយត្រូវសម្រាករហូតដល់ខែតុលា

ក្លឹប Real Madrid បានប្រកាសដំណឹងអាក្រក់ ខណៈដែល Eduardo Camavinga បានរងរបួសសរសៃជង្គង់ផ្នែកកណ្តាល (MCL) ហើយនឹងត្រូវអវត្តមានពីការងាររយៈពេល 6-7 សប្តាហ៍។

ខ្សែបម្រើជម្រើសជាតិបារាំង រងរបួសក្នុងការហ្វឹកហាត់រៀបចំរបស់ក្រុម មុនពេលការប្រកួត UEFA Super Cup នៅយប់នេះជាមួយក្រុម Atalanta ដែលជាក្រុមជើងឯក UEFA Europa League ពីការប៉ះទង្គិចជាមួយ Aurelien Joameny ។

គេរំពឹងថា Camavinga នឹងអវត្តមានរហូតដល់បន្ទាប់ពីការសម្រាកអន្តរជាតិនៅពាក់កណ្តាលខែកញ្ញា។ ហើយអាចត្រឡប់មកវិញក្នុងខែតុលា។ នេះនឹងធ្វើឱ្យគាត់ខកខានក្នុងការប្រកួត Derby ជាមួយ Atletico Madrid នៅចុងខែកញ្ញា។