* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មូលហេតុដែល Joao Cancelo ផ្លាស់ទៅកាន់ក្លិប Bayern Munich .......
ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ កីឡាករ Joao Cancelo របស់ក្រុម Manchester City នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសទិញដាច់នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ។
តារាឆ្នើរបស់ជម្រើសជាតិព័រទុយហ្គាល់រូបនេះ ស្ថិតនៅក្នុងកៅអីបម្រុងជាញឹកញាប់ បន្ទាប់ពីចប់ព្រឹត្តិការណ៏ FIFA World Cup ឆ្នាំ 2022 ខណៈដែរគាត់ទើបតែចាប់ផ្តើមបង្ហាញខ្លួនបានតែពីរប្រកួតប៉ុណ្ណោះ។
ចំពោះមូលហេតុដែលកីឡាករវ័យ២៨ឆ្នាំរូបនេះ ស្ថិតនៅក្នុងកៅអីបម្រុងនោះក៏ព្រោះតែ Pep Guardiola ពេញចិត្ត Rico Luis ដែលជាខ្សែការពារស្តាំ និង Nathan Ake ខ្សែការពារឆ្វេងនាពេលថ្មីៗនេះ។ ហើយក៏មានពាក្យចចាមអារ៉ាមទៀតថាគាត់មិនចុះសម្រុងគ្នាជាមួយលោក Pep ដែលធ្វើឱ្យគាត់ស្ថិតនៅក្នុងកៅអីបម្រុង។
ដោយហេតុផលនេះហើយទើប Cancelo ចង់ផ្លាស់ប្តូរក្រុមដើម្បីស្វែងរកឱកាសលេងបន្ថែមទៀត។ ស្របពេលដែល Bayern ចាប់អារម្មណ៍លើកីឡាកររូបនេះជាយូរមកហើយ។ ដូច្នេះ កិច្ចព្រមព្រៀងនេះកើតឡើង។