* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករឆ្នើមនៅតំបន់អឺរ៉ុបទាំង៤រូបនេះគឺជាកីឡាករដែលប៉ះគ្រឿងស្រវឹងតិចបំផុត…
ជាទូទៅកីឡាករម្នាក់ៗនៅពេលដែលជួយក្រុមអោយទទួលបានសមិទ្ធផលអ្វីមួយ គឺជៀសមិនផុតឡើយពីការជួបជុំដើម្បីអបអរជ័យជំនះរបស់ក្រុម ហេតុនេះកីឡាករភាគតិចណាស់ដែលអាច គេចផុតពីការសេធគ្រឿងស្រវឹង។
យ៉ាងណាមិញថ្ងៃនេះអេតមីននិងលើកយកកីឡាករឆ្នើមចំនួន៤រូបដែលប៉ះគ្រឿងស្រវឹងតិចបំផុតទោះក្នុងកាលៈទេសៈបែបណាក៏ដោយមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា
ក៏ប៉ុន្តែក្នុងចំណោមកីឡាចាស់ក្មេងទាំង៤រូបនោះគឺពុំមានឈ្មោះតារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ឡើយ ខណៈដែលកីឡាករទាំង៤រូបនោះមានដូចជា៖
ទី៤ កីឡាករខ្សែបម្រើវ័យក្មេងសញ្ជាតិអង់គ្លេស Declan Rice បានឆ្លើយតបទៅកាន់សារពត៌មាន Talksport កាលពីអំឡុងឆ្នាំ២០២១ ថា រូបគេមិនចេះហូបគ្រឿងស្រវឹងទេ ព្រោះគេស្អប់ក្លិបំផុត។
ទី៣ អតីតកីឡាកររបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid Gareth Bale ដែលបច្ចុប្បន្នខ្សែប្រយុទ្ធស្លាបសញ្ជាតិវេលស៍រូបនេះកំពុងរួមរស់ជាមួយនិងក្លឹបបាល់ទាត់ Los Angeles Fc គេបានលើកឡើងថា “ ខ្ញុំមិនចូលចិត្តផឹកវាទេ ហើយខ្ញុំក៏ធ្លាប់បានសាក់រស់ជាតិវាបន្តិចដែល តែជាមិនស្ថិតក្នុងចំណង់ចំណូលចិត្តរបស់ខ្ញុំឡើយ ” ។
ទី២ កីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane បានលើកឡើងតាមរយៈការធ្វើកិច្ចសម្ភាសន៍មួយថា រូបគេនិងមិនទទួលទានគ្រឿងស្រវឹងឡើងលុះត្រាតែគេចូលនិវត្តន៍ពីបាល់ទាត់។
ទី១ កំពូលកីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹបបាល់ទាត់ AL Nassr ធ្លាប់បានសារភាពថ្នាក់អ្នកសារពត៌មានថា “ ខ្លុំធ្លាប់ផឹកស្រាសំប៉ាញ់ ១កែវ កាលពីឆ្នាំ២០១៦ បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្ញុំឈ្នះពានរង្វាន់ជើងឯកពានប្រចាំទ្វីបអឺរ៉ុប European championship ក្រោមមកខ្ញុំមិនដែលប៉ះវាទៀតឡើយ ព្រោះមួយកែវនោះគឺជូនសម្រាប់លោកពុករបស់ខ្ញុំ ” ៕