* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បិទកិច្ចព្រមព្រៀង! Arsenal ត្រៀមបំបែកកំណត់ត្រាដេញថ្លៃ១០០លានផោនសម្រាប់ Declan Rice
ក្រុមកាំភ្លើងធំកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេសពីក្លឹប West Ham ហើយមានឱកាសដែលវានឹងចេញក្នុងពេលឆាប់ៗនេះ។
យោងតាម កាសែត The Guardian បានឱ្យដឹងថា Arsenal គ្រោងនឹងបន្តកិច្ចព្រមព្រៀងតម្លៃ 100 លានផោនសម្រាប់ Declan Rice ដែលជាកំណត់ត្រាក្លឹបថ្មីមួយ។ ខ្សែបម្រើវ័យ 24 ឆ្នាំគឺជាគោលដៅចម្បងរបស់កាំភ្លើងធំសម្រាប់ក្រុមនៅរដូវក្តៅនេះ។ ដោយក្នុងនោះ ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការបង់ថ្លៃ 90 លានផោន ខណៈដែល West Ham United ចង់បន្ថែមលក្ខខណ្ឌដែលនឹងធ្វើឱ្យតម្លៃកើនឡើងដល់ជាង 100 លានផោននាពេលអនាគត។
ទោះបីជាមិនទាន់មានការផ្តល់ជូនជាផ្លូវការក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់អង់គ្លេសបានលាតត្រដាងថា ការចរចារវាងភាគីទាំងពីរកំពុងដំណើរការទៅយ៉ាងល្អ ហើយអាចនឹងមានកិច្ចសន្យាចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។
គួរអោយដឹងផងដែរថា ក្នុងស្ថានភាពបែបនេះ ធ្វើឱ្យក្រុមកាំភ្លើងធំបានវ៉ាដាច់ក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga ដូចជា Bayern Munich ដែលចាប់អារម្មណ៍ចង់បានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនេះទៅចូលរួមក្រុមផងដែរ ។