* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោកស៊ន អេលីតបានលើកឡើងបែបនេះមុនពេលការប្រកួត Kun Khmer All star ចូលមកដល់…
ដូចដែលប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរបានដឹងហើយថាលោកស៊ន អេលីតគឺជាគ្រូបង្វឹករបស់ក្លិបប្រដាល់និយកដ្ថានអង្គរក្ស ហើយគាត់ក៏តែងតែនាំកីឡាករកម្ពុជាទៅប្រកួតក្រៅស្រុកជាហូហែរផងដែល ទោះយ៉ាងដូចកាលពីចុងឆ្នាំ២០២២លោកស៊ន អេលីតក៏ជាអ្នករួមចំណែកដ៏ធំក្នុងការនាំយកកីឡាករធឿន
ធារ៉ាទៅប្រកួតដណ្ដើមពានរង្វាន់ខ្សែក្រវ៉ាត់ Thai Fight ផងដែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោកស៊ន អេតក៏បានលើកឡើងទាក់ទងទៅនិងការប្រកួត Kun Khmer All Star ដែលនិងចាប់ផ្ដើមការប្រកួតក្នុងខែកុម្ភៈនេះ នាបរិវេនកីឡដ្ថានកងយោធិពលខេមរភូមិន្ទ( ស្តាតចាស់ ) ខណៈដែលលោកស៊ន អេលីតបានបញ្ជាក់ច្បាស់ៗថា “ ការប្រកួត Kun Khmer All Star នាពេលខាងមុខ ប្រសិនបើមានកីឡាកររូបណាមិនប្រឹងប្រែងវាយ ប្រឹងតែរត់ ឬ មិនហ៊ានប្ដូរកំដាប់ដៃគ្នា វាយអោយតែបានៗ គាត់និងមិនជ្រើសរើសអោយចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ក្រោយៗទៀតទេ ព្រោះការប្រកួតមានតែបីទឹក អ្វីដែលយើងចង់បានគឺវាយដោយហ៊ានទោះសន្លប់គ្រប់គូរក៏បានដែរ” ។

គួរបន្ថែមផងដែលថាការប្រកួតKun Khmer All Star និងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣ខាងមុខនេះ៕