Ten Hag បានបង្ហាញការព្រួយបារម្ភអំពីរបួសរបស់ Rashford

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានសម្តែងការព្រួយបារម្ភអំពីរបួសរបស់កីឡាករ Marcus Rashford ក្នុងអំឡុងពេលប្រកួតឈ្នះក្រុម Everton នៅលទ្ធផល២-០ កាលពីយប់មិញ។

Rashford បានបង្ហាញអារម្មណ៍មិនស្រួលបន្ទាប់ពីរូបគេបានរត់ដេញបាល់ ហើយកំពុងមានអារម្មណ៍ថាឈឺក្រលៀននៅជើងស្តាំ។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះបានធ្វើកាយវិការប្រាប់ទៅ Ten Hag ដែលនៅខាងក្រៅ បន្ទាប់រូបគេត្រូវបានប្តូរចេញភ្លាមៗនៅនាទីទី 81។

ក្រោយចប់ការប្រកួតលោក Erik Ten Hag បាននិយាយថា៖"ខ្ញុំមិនអាចនិយាយបានទេនៅពេលនេះ គ្រូពេទ្យប្រហែលជា? "ខ្ញុំអត់ទេ យើងចាំមើលថាវា អាក្រក់ ឬល្អប៉ុណ្ណា ឥឡូវយើងត្រូវរង់ចាំការកំណត់រោគវិនិច្ឆ័យ ហើយយើងនឹងដឹង។

ជាមួយគ្នានេះដែលគ្រូបង្វឹករបស់ក្រុមបិសាចក្រហមរូបនេះក៏បានធ្វើការបន្ទោសទៅកាន់ Premier League ចំពោះកាលវិភាគប្រកួតមានការមមាញឹកគ្នាពេក។