* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កំណត់រូបមន្តថ្មី សម្រាប់ការប្រកួត World Cup 2026
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានអនុម័តទម្រង់ថ្មីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 ដែលសហម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ការប្រកួតបាល់ទាត់ពិភពលោកនឹងត្រូវពង្រីកពី 32 ប្រទេសទៅ 48 ប្រទេស ។
ថ្មីៗនេះ FIFA បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីទម្រង់ថ្មីនោះ៖ “បានកែប្រែទម្រង់ប្រកួតប្រជែង ដើម្បីកាត់បន្ថយហានិភ័យនៃការឃុបឃិត។ ហើយត្រូវប្រាកដថារាល់ ក្រុមនឹងលេងយ៉ាងហោចណាស់បីប្រកួតខណៈពេលដែលក៏ផ្តល់នូវពេលសម្រាកដែលមានតុល្យភាពល្អរវាងការប្រកួតរបស់ក្រុមនីមួយៗ”។
សម្រាប់ផែនការថ្មីមានន័យថា ជុំទីមួយនឹងចែកចេញជា 12 ពូល ក្នុងមួយពូលមាន 4 ក្រុម បន្ទាប់មកយក ២ក្រុមកំពូលតារាងឡើងទៅកាន់វគ្គបន្ត ហើយយក ៨ក្រុម ពីចំណាត់ថ្នាក់លេខ៣ល្អបំផុតនឹងឡើងទៅកាន់ជុំទី 32 ។ សម្រាប់ទម្រង់ថ្មីនៃការប្រកួតនឹងកើនឡើងពីការប្រកួតដើម 64 ដល់ 104ប្រកួត ហើយរយៈពេលនៃការប្រកួតនឹងមានរយៈពេលជិត 40 ថ្ងៃ ខណះដែរវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី 19 ខែកក្កដា ឆ្នាំ 2026។