កីឡាករ 10 រូបដែលនឹងកើនតម្លៃខ្លួនខ្ពស់ ក្រោយពីបង្ហាញភាពលេចធ្លោខ្លាំងនៅ World Cup 2022...

Qatar 2022: Groups, fixtures, stadiums, squads, tickets and more

ក្រោយពីព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៅរាត្រីនេះហើយនោះ។  នៅថ្ងៃនេះ GPS Score បានប្រមូលផ្ដុំកីឡាករទាំង 10 រូបដែលបានបង្ហាញភាពលេចធ្លោជាខ្លាំងនៅក្នុងពានរង្វាន់ FIFA World Cup 2022 នេះ ហើយនឹងមានឱកាសខ្ពស់ក្នុងការក្លាយជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃៗ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះបើក។

វាជារឿងធម្មតាទេសម្រាប់រាល់ការប្រកួតបាល់ទាត់ពិភពលោកម្ដងៗ ដែលមានកីឡាករដែលលេចធ្លោ និងក្លាយជាតារាឆ្នើមថ្មីក្រោយពីបញ្ចប់ព្រឹត្តិការណ៍។  ដូចគ្នានឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ដែលមានកីឡាករជាច្រើនធ្វើបានលទ្ធផលដ៏អស្ចារ្យ។  ហើយគ្រប់គ្នាជឿថាតម្លៃខ្លួនរបស់ពួកគេនឹងឡើងខ្ពស់ជាមិនខាន។

ហើយខាងក្រោមនេះគឺជាកីឡាករដែលមានទម្រង់លេងល្អទាំង 10 រូបដែលនឹងមានឱកាសខ្ពស់ក្នុងការផ្លាស់ទៅកាន់ក្លឹបធំៗ ដើម្បីចូលរួមក្នុងអំឡុងពេលទីផ្សារកីឡាករខែមករាខាងមុខនេះបើក៖

▪️ ខ្សែបម្រើ Sofyan Amrabat (របស់ម៉ារ៉ុក)

Amrabat មានកុងត្រាជាមួយក្រុម Fiorentina រហូតដល់ឆ្នាំ 2024 ជាមួយនឹងជម្រើសបន្ថែមរយៈពេល 1 ឆ្នាំទៀត។

ទោះជាយ៉ាងណាក៏ដោយភ្នាក់ងាររបស់ Amrabat បានសារភាពថាមានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួនក្នុងអំឡុង World Cup នេះ។  ហើយនេះក៏មិនមែនជារឿងភ្ញាក់ផ្អើលអ្វីនោះដែលព្រោះ Amrabat គឺជាខ្សែបម្រើការពារដ៏ល្អបំផុតម្នាក់នៅ World Cup 2022 ដែលបានជួយអោយម៉ារ៉ុកឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងគួរភ្ញាក់ផ្អើលបំផុត។

Unbelievable!' - Amrabat hails Morocco spirit in World Cup quarter-final  win against Portugal | Goal.com Singapore

▪️ ខ្សែប្រយុទ្ធស្លាប Ritsu Doan (របស់ជប៉ុន)

World Cup 2022 ជប៉ុនគឺជាក្រុមដ៏អស្ចារ្យមួយដោយអាចយកអាល្លឺម៉ង់ នឹងអេស្ប៉ាញជាមួយនឹងការឈរក្នុងចំណាត់ថ្នាក់លេខ 1 នៅក្នុងពូលនៃវគ្គចែកពូលផងដែរ។  ហើយកីឡាករដ៏ឆ្នើមម្នាក់របស់ជប៉ុនគឺ Ritsu Doan ដែលអាចស៊ុតចូលអាល្លឺម៉ង់ 1 គ្រាប់នឹងអេស្ប៉ាញ 1 គ្រាប់។

Ritsu Doan ដែលបច្ចុប្បន្នមានវ័យ 24 ឆ្នាំទើបតែបានផ្លាស់ទៅចូលរួមជាមួយក្រុម Freiburg ពី PSV នៅដើមនៃរដូវកាលនេះទេ។  ប៉ុន្តែមានសេចក្តីរាយការណ៍ថាទាំង Roma និង Manchester City បានកំពុងតែចាប់អារម្មណ៍លើកីឡាកររូបនេះ។

Arsenal among clubs who can cash in on World Cup star they signed for less  than £10m in summer
▪️ ខ្សែបម្រើ Enzo Fernandez (របស់អាហ្សង់ទីន)

Enzo Fernandez គឺជាខ្សែបម្រើការពារដ៏ឆ្នើមម្នាក់របស់អាហ្សង់ទីននៅ World Cup 2022 ជាពិសេសទល់នឹងម៉ិកស៊ិក និងក្រូអាតតែម្ដង។

តារារបស់ក្រុម Benfica លេងបានយ៉ាងល្អជាមួយនឹងទេពកោសល្យមិនគួរឱ្យជឿរបស់គេ។  ហើយរូបគេក៏កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមធំៗដូចជា Liverpool , Manchester City នឹង Real Madrid ផងដែរ។

Enzo Fernandez report: A player who could make Real Madrid his home for the  next decade | Marca

▪️ ខ្សែប្រយុទ្ធ Cody Gakpo (របស់ហូឡង់)

Cody Gakpo បានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងពានរង្វាន់ FIFA World Cup 2022 នេះ ដោយអាចរកបាន 3 គ្រាប់អោយហូឡង់។

Manchester United និង Arsenal គឺជាក្រុមដែលបានបង្ហាញយ៉ាងច្បាស់ពីបំណងចង់នាំយកកីឡាករវ័យក្មេងរូបនេះទៅចូលរួមជាមួយពួកគេ ខណៈដែល PSV ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកសំណើរប្រសិនបើតម្លៃត្រូវចិត្ត។
Gakpo: It's an honour to be compared to legendary Van Persie

▪️ ខ្សែការពារកណ្ដាល Joško Gvardiol (របស់ក្រូអាត)

វ័យត្រឹម 20 ឆ្នាំ Joško Gvardiol បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមជម្រើសជាតិក្រូអាតនៅ World Cup 2022 នេះ នឹងបាននាំក្រូអាតឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។  ហើយតម្លៃខ្លួនរបស់ខ្សែការពារកណ្ដាលវ័យក្មេងរូបនេះ ក៏កំពុងតែឡើងខ្ពស់ខ្លាំងផងដែលក្រោយពីធ្វើបានយ៉ាងល្អនៅ World Cup 2022 នេះ។

Croatia's Josko Gvardiol one of World Cup's best defenders

▪️ ខ្សែប្រយុទ្ធស្លាប Mohammed Kudus (របស់ហ្គាណា)

Everton បានព្យាយាមចុះហត្ថលេខាលើ Mohamed Kudus កាលពីរដូវក្តៅ ប៉ុន្តែមិនបានសម្រេច។  ហើយក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះបើក ប្រាកដជាពិបាកជាងពេលមុនទៅទៀត ដោយសារតែ Kudus ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតពានរង្វាន់ World Cup 2022។

ក្រៅពីស៊ុតបញ្ចូលទីបាន ​​2 គ្រាប់នៅ World Cup 2022 Kudus ក៏បានបង្ហាញពីជំនាញគ្រប់គ្រងបាល់ដ៏ល្អ ជាមួយនឹងការអូសទាញ និងកលល្បិចរបស់គេ។  ច្បាស់ណាស់ថាក្រុមណាដែលចង់បានកីឡាកររូបនេះពី Ajax គឺត្រូវតែចំណាយក្នុងទំហំទឹកប្រាក់ច្រើន។

Ghana star Mohammed Kudus credits Erik ten Hag as key to his success

▪️ អ្នកចាំទី Dominik Livakovic (របស់ក្រូអាត)

Dominik Livakovic គឺជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នេះ ដោយអាចធ្វើការសង្គ្រោះបាល់បាន 24 លើកអោយក្រូអាតទទួលបានចំណាត់ថ្នាក់លេខ 3។

ក្នុង​ការ​ប្រកួត​ជាមួយ​ជប៉ុន​ក្នុង​វគ្គ​ 16 ​ក្រុម​ចុង​ក្រោយ Livakovic បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​ចំនួន​​ 3 ដង។  ក្នុងនោះផងដែលភ្នាក់ងាររបស់ Livakovic ត្រៀមខ្លួនជាស្រេចដើម្បីទទួលយកការផ្តល់ជូនជាច្រើននៅក្នុងខែមករាខាងមុខនេះ ខណៈដែល Bayern Munich ចង់បានអ្នកចាំទីរូបនេះ យកទៅជំនួស Manuel Neuer ដែលមានបញ្ហារបួស។

Statman Dave on Twitter: "Dominik Livakovic has made 4 Penalty shootout  saves. No goalkeeper in World Cup history has made more. Reliable. 🔒  https://t.co/Tjqxl4yyrA" / Twitter

▪️ ខ្សែបម្រើ Azzedine Ounahi (របស់ម៉ារ៉ុក)

Ounahi គឺជាខ្សែបម្រើដ៏ល្អបំផុតម្នាក់របស់ម៉ារ៉ុកនៅក្នុងពានរង្វាន់ FIFA World Cup 2022 នេះ។  កីឡាករវ័យ 22 ឆ្នាំដែលមកពីក្រុម Angers រូបនេះពិតជាខ្សែបម្រើដែលមានភាពរស់រវើកមែនទែននៅតំបន់កណ្ដាលរបស់ម៉ារ៉ុក ដែលជាហេតុធ្វើអោយម៉ារ៉ុកអាចឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup យ៉ាងអស្ចារ្យបំផុត។

who is Azzedine Ounahi, the Angers midfielder who regales the Atlas Lions

▪️ ខ្សែប្រយុទ្ធ Gonçalo Ramos (របស់ព័រទុយហ្គាល់)

ឈ្មោះរបស់ Gonçalo Ramos បានទាក់ទាញការចាប់អារម្មណ៍ពេញពិភពលោកមែនទែន បន្ទាប់ពីរូបគេបានរុញ Cristiano Ronaldo អោយធ្លាក់ទៅជាកីឡាករបម្រុង។  ក្រោយពីរូបគេស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងការប្រកួតទល់នឹង​ស្វីស នឹងបានក្លាយជាកីឡាករតែម្នាក់គត់ដែលធ្វើបានគ្រាប់បាល់ hat-trick នៅ World Cup 2022 នេះ។

Benfica ទទូចថាពួកគេមិនប្រញាប់ប្រញាល់លក់កីឡាករវ័យ 21 ឆ្នាំរូបនេះចេញនោះទេ ប៉ុន្តែក្លឹបនឹងពិចារណាឡើងវិញ ប្រសិនបើមានការផ្ដល់ជូនដ៏ល្អណាមួយកើតឡើង។

WATCH: Unbelievable! Goncalo Ramos replaces Ronaldo for Portugal and  completes hat trick in World Cup last-16 match against Switzerland |  Goal.com India

▪️ ខ្សែការពារកណ្ដាល Harry Suttar (របស់អូស្ត្រាលី)

កីឡាករអូស្ត្រាលីមួយចំនួនពិតជាធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក 2022 នេះ។  ប៉ុន្តែគ្មាននរណាម្នាក់លេចធ្លោជាង Harry Zuttar នោះទេ។

ខ្សែការពារកណ្ដាលដែលមកពីក្រុម Stoke City ស្ទើរតែផ្លាស់ទៅ Everton ទៅហើយកាលពីឆ្នាំមុន ប៉ុន្តែរូបគេក៏បានជួបបញ្ហារបួសដែលធ្វើអោយគ្រប់យ៉ាងបានផ្លាស់ប្ដូរ ទោះជាយ៉ាងនេះក្តី ទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះបើក រូបគេប្រាកដជាទទួលបានឱកាសផ្លាស់សារជាថ្មីម្តងទៀត។

Mundial 2022 Qatar: Harry Souttar, la 'barrera de coral anti-Messi' de  Australia | Marca

Related