Gary Neville នឹង James Maddison ជឿថា Kyle Walker គឺជាមនុស្សតែម្នាក់គត់ដែលអាចបញ្ឈប់ Mbappe បាន...

មុនជំនួបវគ្គ 8 ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup Qatar 2022 រវាងក្រុមជម្រើសជាតិអង់គ្លេសជាមួយក្រុមជម្រើសជាតិបារាំង ដែលឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី11 ខែធ្នូ នេះនោះ។

អតីតខ្សែការពាររបស់ក្រុម Manchester United លោក Gary Neville និងខ្សែបម្រើរបស់ក្រុម Leicester City កីឡាករ James Maddison យល់ស្របថា Kyle Walker គឺជាខ្សែការពារស្លាបតែម្នាក់គត់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលអាចបញ្ឈប់ Kylian Mbappe បាន។

Gary Neville បានប្រាប់ ITV Sport ថា៖ "ខ្ញុំមិនអាចគិតពីខ្សែការពារស្លាបណាផ្សេងទៀតទេ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលអាចបញ្ឈប់ Kylian Mbappe បានក្រៅពី Kyle Walker"។  ខ្ញុំប្រហែលជាក្រអឺតក្រទមពេកដែលគិតបែបនេះ។

Gary Neville Backtracks On His Earlier Prediction Of Premier League  Top-Four After Chelsea Struggles And Liverpool's Abysmal Form Continues

ចំណែក James Maddison វិញបានប្រាប់ TalkSPORT ថា៖ "Mbappe គឺជាកីឡាករដ៏អស្ចារ្យម្នាក់ នឹងជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ"។  ខ្ញុំប្រាកដថា ពួកយើង (អង់គ្លេស) នឹងត្រូវបានរៀបចំយ៉ាងត្រឹមត្រូវដើម្បីបញ្ឈប់គាត់។  Kyle Walker គាត់គឺជាអ្នកការពារដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក។  ខ្ញុំបានគិតថាប្រសិនបើនរណាម្នាក់ ដែលអាចបញ្ឈប់ Kylian Mbappe បាន នោះវាត្រូវតែជាគាត់។

James Maddison reveals he has studied Bruno Fernandes

Related