* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ten Hag និយាយថា Rashford ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធល្អបំផុតនៅអឺរ៉ុប ……………
គ្រូបង្វឹក Ten Hag បាននិយាយក្នុងសន្និសីទកាសែតក្រោយការប្រកួតថា ៖“Rashford គឺពិតជាស្ថិតក្នុងចំណោមខ្សែប្រយុទ្ធល្អបំផុតនៅអឺរ៉ុប”។ “ គាត់មានជំនាញស៊ុតបញ្ចូលទីដ៏អស្ចារ្យ។ ខ្ញុំពិតជារំភើបក្នុងការធ្វើការជាមួយ Rashford ហើយខ្ញុំគិតថាខ្ញុំអាចជួយគាត់ឱ្យអភិវឌ្ឍកាន់តែប្រសើរឡើង"។ Rashford នឹងមានសក្ដានុពលដ៏អស្ចារ្យ នៅពេលដែលគាត់ប្រឹងប្រែងអោយខ្លាំង នោះ Rashford នឹងស៊ុតបញ្ចូលទីបានច្រើនជាងមុន ដោយសារតែគាត់មានភាពឈ្លាសវៃ ក្នុងការរកគ្រាប់បាល់បានដោយជើងឆ្វេង ជើងស្តាំ និងក្បាលរបស់គាត់។
Rashford ទើបតែរកបាន ២១ គ្រាប់ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដែលតិចជាងកំណត់ត្រាអាជីពល្អបំផុតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹក Ten Hag មានអារម្មណ៍ថាខ្សែប្រយុទ្ធអង់គ្លេសអាចរកគ្រាប់បាល់បានច្រើនជាងនេះ។ Robin van Persie គឺជាកីឡាករចុងក្រោយរបស់ MU ដែលរកបាន 30 គ្រាប់ក្នុងរដូវកាល 2012/13 ។
ទម្រង់លេងដ៏ល្អរបស់ Rashford គឺជាមូលដ្ឋានសម្រាប់ បិសាចក្រហម ធ្វើដំណើរប្រកបដោយទំនុកចិត្តទៅកាន់កីឡដ្ឋាន Camp Nou ដើម្បីជួបជាមួយ Barcelona ក្នុងជើងទីមួយក្នុងវគ្គ Play-off នៃក្របខ័ណ្ឌ Europa League នៅថ្ងៃទី 17 ខែកុម្ភៈ។