* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ការដោះដូរកីឡាករ ក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣/២៤ នឹងបិទការដោះដូរក្នុងថ្ងៃនេះហើយ !!
លីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មីដែលនឹងចាប់ផ្តើមនាថ្ងៃសៅរ៍ ទី៥ ខែសីហា ខាងមុខ ស្របពេលដែលក្លិបមួយចំនួនបានមមាញឹកក្នុងការទិញយកកីឡារករថ្មីចូលមុននឹងទីផ្សាដោះដូរត្រូវបានបិទ។
ខណៈពេលដែលលីគកំពូលកម្ពុជា តម្រូវឲ្យក្លិបជាសមាជិកទាំង១០ប្រើប្រាស់គោលការណ៏កូតាកីឡាករអាស៊ាន១រូបក្នុងចំណោមកីឡាករបរទេស៦រូប។ រហូតដល់ពេលនេះមានក្លិបចំនួន9ដែលបាននាំយកកីឡាករអាស៊ានមកចូលរួមជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ ក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣/២៤ ហើយ ។ ស្របពេលដែលក្លិប បឹងកេត មិនទាន់មានតម្រុយទាក់ទងក្នុងការនាំយកកីឡាករអាស៊ានមកចូលរួមនៅឡើយទេ។