* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ហាកមិចបានទៅជាអញ្ចឹងវិញ !!!! អ្នកគាំទ្របាននិយាយថា Ronaldoដណ្ដើមបាល់ប៉េណាល់ទី ……………
នៅនាទីទី 90ការប្រកួតរវាង Al Nassr ទល់នឹង Al Fateh អាជ្ញាកណ្តាលបានផ្តល់បាល់ប៉េណាល់ទីអោយខាង Al Nassr ។ កីឡាករ Anderson Talisca បានកាន់បាល់ហើយឈរនៅកន្លែងទាត់ 11 ម៉ែត្រ ខណៈដែល Cristiano Ronaldo នៅខាងក្រៅ តែមួយសន្ទុះក្រោយមក CR7 បានដើរចូលតំបន់ពិន័យ ដោយបានយកបាល់ពីមិត្តរួមក្រុមសញ្ជាតិប្រេស៊ីល ដើម្បីធ្វើការទាត់បាល់ពិន័យ។

អ្នកគាំទ្រម្នាក់បាននិយាយថា៖ «ច្បាស់ណាស់ Talisca នឹងទទួលបានបាល់ប៉េណាល់ទី ប៉ុន្តែ Ronaldo បានដណ្ដើមបាល់ចេញពីគាត់»។ ដោយមាកការចែករំលែកមតិដូចគ្នា អ្នកគ្រាំទ្រម្នាក់ទៀតបាននិយាយថា Talisca គឺជាអ្នកដែលត្រូវបានចាត់ឱ្យទាត់បាល់ប៉េណាល់ទីឱ្យ Al Nassr ។
បន្ទាប់ពីលេងបាន3 ប្រកួតគ្រាប់បាល់របស់ Ronaldoកាលពីរយប់មិញជាគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ Al Nassr ។ គ្រាប់បាល់របស់ CR7 បានជួយក្រុមភ្ញៀវ Al Nassr បានត្រឹមស្មើរ 2ទល់នឹង2 និងដណ្តើមបានចំណាត់ថ្នាក់កំពូលពី Al Shabab វិញ។