Roy Keane បានប្រាប់ Erik ten Hag ថាគាត់គួរតែលាលែងពីតំណែង បន្ទាប់ពីឈ្នះពានរង្វាន់ Carabao Cup

វាជាពេលមួយដែលត្រូវចងចាំសម្រាប់ក្រុម Manchester United នឹងអ្នកគាំទ្រ ខណៈដែលទីបំផុតពួកគេបានបញ្ចប់ការរង់ចាំរយៈពេល 6 ឆ្នាំរបស់ពួកគេសម្រាប់ការឈ្នះពានអ្វីមួយ។

 ពួកគេសមនឹងទទួលបានជ័យជម្នះរបស់ពួកគេ ហើយអាចជាការចាប់ផ្តើមនៃថ្ងៃល្អត្រលប់មកវិញ United ដោយបានភ្លក់រសជាតិភាពជោគជ័យម្តងទៀត ពីព្រោះពួកគេស្ថិតនៅក្នុងការប្រជែងដណ្តើមពានរង្វាន់ 3ទៀត គឺ FA Cup, Europa League និង Premier League។

លោក Ten Hag ទទួលបានការអបអរសាទរដ៏ធំបំផុតពីអ្នកគាំទ្រនៅពេលដែលគាត់បានឡើងទៅលើកពាន ដោយអ្នកគាំទ្របានទទួលស្គាល់ពីភាពខុសគ្នាដែលគាត់បានធ្វើនៅរដូវកាលនេះ។ ជាមួយគ្នានេះពួកគេក៏ចាប់អារម្មណ៍នឹងការរាំរបស់គាត់ រួមជាមួយអតីតគីឡាករ Ajax Lisandro Martinez និង Antony ដែលបង្កើតឡើងវិញនូវអ្វីដែលអ្នកទាំងបីបានធ្វើ បន្ទាប់ពីការឈ្នះពានរបស់ Ajax កាលពីឆ្នាំមុន ប៉ុន្តែមានបុរសម្នាក់មិនសប្បាយចិត្តនឹងការរាំនេះនោះទេ។

Keane បាននិយាយទៅកាន់អ្នកចាត់ការរបស់ United លោក Ten Hag នៅលើ Sky Sports ថា "អ្នកគួរតែលាលែងពីតំណែងបន្ទាប់ពីការរាំរបស់អ្នកនេះ"។ ក្រោយពីឮ Roy Keane និយាយបែបនេះ លោក David Ginola បានបន្ថែមថា “នោះគ្រាន់តែជាការនិយាយរបស់ Roy Keane ប៉ុណ្ណោះ កុំបារម្ភអី”។