E-Sport កម្ពុជាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធី...

ក្រោយប្រកួតជម្រុះវគ្គ Play-Off ក្នុងកម្មវិធី Gamers8 Asia Championship នារដ្ឋធានី រីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីត កម្ពុជាចាញ់ហ្វីលីពីន និងឈ្នះកាហ្សាក់ស្ថាន ទីបំផុតក្រុមអ្នកចម្បាំងអង្គរបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីត្រៀមដណ្ដើមជើងឯកនារសៀលនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយក្រុមជម្រើសជាតិកម្ពុជា ( Angkor Worriors ) បានកក់កៅអីឡើងទៅ​កាន់​ការ​ប្រកួត​កម្រិត​ពិភព​លោក IESF World Esport Championships វិញ្ញាសា MLBB ដែលធ្វើឡើងនៅទីក្រុង IASI ប្រទេស Romania រួចរាល់ហើយ
 
ខណៈដែលព្រឹត្តិការណ៍ 15th IESF World Championship 2023គឺនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៥ខែសីហា រហូតដល់ថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះ។

គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) កម្ពុជាត្រូវរង់ចាំក្រុមដែលត្រូវធ្វើការប្រកួតតាមរូមមន្ត Upper Bracket Semi-Final រវាងក្រុមហ្វីលីពីនជួបតទល់ជាមួយម៉ុងហ្គោលីនាវេលា៤:០០រសៀលនេះ ស្របពេលដែលក្រុមដែលចាញ់នឹងត្រូវជួបតទល់ជាមួយនិងក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរនៅ​ម៉ោង ៥:២០នាទី​ល្ងាច ដើម្បីប្រជែង​កៅអីឡើង​ទៅ​កាន់​វគ្គផ្ដាច់​ព្រ័ត្រ ដែលការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង ៦:២០នាទី​រាត្រី​នេះ​ផង​ដែរ។