* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
REAL សម្លឹងឃើញ ALONSO ជាជម្រើសទី១ ដើម្បីជំនួសតំណែង ANCELOTTI
អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Xabi Alonso ត្រូវបានគេមើលឃើញថាអាចនឹងជាបេក្ខភាពទី១ សម្រាប់តំណែងគ្រូបង្វឹករបស់អធិរាជស Real Madrid នៅពេលដែលលោក Carlo Ancelotti ចាកចេញនៅរដូវក្រោយនេះ។
ព័ត៌មាននេះត្រូវបានអ្នកកាសែតអាល្លឺម៉ង់ Christian Falk សរសេរថា "យើងជឿថា Xabi Alonso គឺជាជម្រើសទី១របស់ Real ដើម្បីជំនួស Carlo Ancelotti នៅឆ្នាំ២០២៤។ ក៏មានយោបល់ថាគេគួរតែផ្លាស់ទៅ Real នៅរដូវក្តៅនេះ ប៉ុន្តែលោកធ្លាប់ប្រាប់ Leverkusen ថានឹងមិនចាកចេញនៅរដូវក្តៅនេះទេ ព្រោះដឹងថាគ្មានបទពិសោធ។
កន្លងមក បើយោងតាមសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលលោក Ancelotti បានយល់ព្រមដឹងនាំក្រុមជម្រើសជាតិប្រស៊ីល បន្ទាប់ពីកិច្ចសន្យាជាមួយ Real បានផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៤ ប៉ុន្តែលោក Carlo Ancelotti និង Real Madrid មិនបានបញ្ជាក់ពីរឿងនេះនោះទេ។