* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Juventus កំពុងតែពិចារណាបញ្ចប់កិច្ចសន្យារបស់ Paul Pogba បន្ទាប់ពីរងរបួសជាញឹកញាប់
ខ្សែបម្រើជម្រើសជាតិបារាំងកីឡាករ Paul Pogba បានត្រលប់ទៅចូលរួមជាមួយក្លិបសេះបង្កង់ Juventus ក្នុងខែកក្កដា បន្ទាប់ពីគាត់ចាកចេញពីក្លិប Manchester United ។ ទោះបីជាយ៉ាងណា រយៈពេលប្រាំពីរខែមកនេះ គាត់នៅមិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិប នៅឡើយទេ ដោយសាររបួសជាបន្តបន្ទាប់។
ខ្សែបម្រើរូបនេះតម្រូវឱ្យធ្វើការវះកាត់ បន្ទាប់ពីរបួសជង្គង់របស់គាត់នៅមុនបើករដូវកាល ហើយបន្ទាប់មកត្រូវបានដកឈ្នោះចេញពីព្រឹត្តិការណ៏ FIFA World Cup 2022 នៅប្រទេសកាតាជាមួយនឹងរបួសភ្លៅ។
យោងតាមសារព័ត៌មាន Gazzetta dello Sport បានឲ្យដឹងថា Juventus កំពុងតែពិចារណាបញ្ចប់កិច្ចសន្យារបស់ Paul Pogba និងការលក់កីឡាកររូបនេះចេញពីក្រុមនៅរដូវក្តៅខាងមុខនេះ។
Pogba បានឈ្នះពាន Serie A ចំនួន 4 ដងក្នុងរយៈពេល 4 រដូវកាលរបស់គាត់ជាមួយក្លិប Juventus ចន្លោះឆ្នាំ 2012 និង 2016 មុនពេលត្រលប់ទៅ Man United វិញក្នុងតម្លៃបំបែកកំណត់ត្រា 89 លានផោន។