ពិតជាដូចការរំពឹងទុកមែនសម្រាប់ប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាផ្នែកនារីU19 …

ជាការពិតក្នុងជំនួបដំបូងរបស់ក្រុមជម្រើសជាតិផ្នែកនារីរបស់កម្ពុជាអាយុក្រោម១៩បានយកឈ្នះទៅលើក្រុមជម្រើសជាតិឡាវផ្នែកនារី U19 ដោយលទ្ធផល២ទល់១នៃពានរង្វាន់
 
AFF U19 Women’s Championship 2023 នាប្រទេសឥណ្ឌូនេខណៈដែលពីរគ្រាប់របស់កម្ពុជារកបានដោយកីឡាការនី ឈិត សាភឿន មកពីក្លឹបព្រះខ័នរាជស្វាយរៀង ។

យ៉ាងណាមិញលទ្ធផលមួយនេះគឺស្របទៅតាមការគ្រោងទុកយ៉ាងពិតប្រាកដ ដោយយើងអាចយកបាន៣ពិន្ទុដំបូងពីការប្រកួតបើកឆាកពូល A ដែលមានសមាភាពក្រុមជម្រើសជាតិនារីរបស់ទីម័រ U19 នឹងក្រុមជម្រើសជាតិផ្នែកនារីរបស់ឥណ្ឌូនេស៊ីកំពុងរង់ចាំ។

គួរបន្ថែមផងដែលថា ប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជាផ្នែកនារី U19 ត្រូវជួបតទល់ជាមួយនិងក្រុមជម្រើសជាតិទីម័រផ្នែកនារីអាយុក្រោម១៩ ហើយក្រុមជម្រើសជាតិនារីកម្ពុជាយើងនៅតែរំពឹងថាអាចយកបាន៣ពិន្ទុបន្ថែមទៀត

ពីក្រុមជម្រើសជាតិទីម័រ ឡេស្តេ ផ្នែកនារី U19 ដើម្បីជាដើមទុនមុនជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីដែលជាការប្រកួតចុងក្រោយក្នុងពូល៕