* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សមាគមបាល់ទាត់អង់គ្លេស (FA) កំពង់តែបញ្ចុះបញ្ចូលលោក Gareth Southgate ឱ្យបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបន្តទៀត
សមាគមបាល់ទាត់អង់គ្លេស (FA) នឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីបញ្ចុះបញ្ចូលលោក Gareth Southgate ឱ្យបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបន្តទៀត នេះបើយោងតាមសារព័ត៌មាន Daily Mail ។
សម្រាប់កុងត្រារបស់លោក Southgate ជាមួយអង់គ្លេសនឹងផុតកំណត់នៅចុងឆ្នាំ 2024 ប៉ុន្តែ FA មានបំណងរក្សាគាត់ដល់ Euro 2024។ បន្ទាប់ពីបរាជ័យក្នុងការនាំក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2022 ចុងក្រោយនេះ លោក Southgate ហាក់បីដូចជាស្រពេចស្រពិលអំពីអនាគតរបស់គាត់ បើទោះបីជានៅសល់កុងត្រាប្រហែល 2 ឆ្នាំក៏ដោយ។
កាសែត Daily Mail បានបន្ថែមថាលោក John McDermott ប្រធានបច្ចេកទេសរបស់ FA នឹងក្លាយជាតួអង្គសំខាន់ក្នុងការពិភាក្សាជាមួយលោក Southgate ដោយអ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា ។
ដោយសមាគមបាល់ទាត់អង់គ្លេស (FA) មិនមានផែនការច្បាស់លាស់ថាតើអ្នកណានឹងគ្រប់គ្រងក្រុមជម្រើសជាតិអង់គ្លេស ប្រសិនបើលោក Southgate សម្រេចចិត្តលាលែងពីតំណែង។ វាត្រូវបានគេនិយាយថាមនុស្សជាច្រើននៃ FA ពេញចិត្តនឹងលោក Brendan Rodgers ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Leicester City ប៉ុន្តែ Rodgers គឺជាជនជាតិអៀរឡង់ខាងជើង ដោយមានអ្នកផ្សេងទៀតដែលចង់បានអ្នកគ្រប់គ្រងជាជនជាតិអង់គ្លេសផ្ទាល់តែម្តង។
ស្របពេលជាមួយគ្នានេះដែរ គេជឿថាលោក Mauricio Pochettino និងលោក Thomas Tuchel ដែលជាអ្នកគ្រប់គ្រងដ៏ល្បីល្បាញ ក៏ចាប់អារម្មណ៍ចង់ក្លាយជាគ្រូបង្វឹកក្រុមជើងឯកបាល់ទាត់ពិភពលោកមួយសម័យនេះដែរ ប៉ុន្តែនេះមិនទាន់ដឹងច្បាស់នៅឡើយទេថា FA នឹងពិចារណាជួលអ្នកគ្រប់គ្រងបរទេសឬអត់។