អ្នកណាអាចបញ្ឈប់ការរកគ្រាប់បាល់របស់ Messi បាន

Lionel Messi នៅ Inter Miami ពិតជាគ្មានក្រុមណាអាចរារាំងបានទេ ។ ថ្មីៗនេះ Messi រកបានមួយគ្រាប់ក្នុងជ័យជម្នះ 4-0 របស់ Miami លើ Charlotte FC ក្នុងការប្រកួត Leagues Cup 2023 វគ្គ 1/4 ផ្តាច់ព្រ័ត្រ។

លទ្ធផលទាំងនេះបានធ្វើឱ្យ Inter Miami ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Leagues Cup នៅឆ្នាំនេះ ហើយនឹងជួបអ្នកឈ្នះរវាង Philadelphia Union ទល់នឹង Queretaro ។ តាម​គម្រោង ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា។

ទន្ទឹមនឹងនោះ Lionel Messi បន្តបន្ថែមទៅលើការរកគ្រាប់បាល់របស់គាត់ជាមួយ Inter Miami ។ Messi  រកបាន ៨ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយនៅ Miami ។

សមិទ្ធិផលនេះបានធ្វើឱ្យ Lionel Messi នៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាសន្នសម្រាប់ការប្រកួត Leagus Cup ឆ្នាំ 2023 ។ គាត់មានមួយគ្រាប់នាំមុខខ្សែប្រយុទ្ធក្រុម Minnesota United FC គឺ Bongokuhle Hlongwane ។