* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Erik Ten Hag ច្រានចោលគំនិតរៀបចំក្បួនដង្ហែរដើម្បីអបអរជើងឯក ប្រសិនបើក្រុមបិសាចក្រហមឈ្នះពានរង្វាន់ Carabao Cup !!
លោក Erik Ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United មិនយល់ស្របនឹងគំនិតនៃការឱ្យក្រុមរៀបចំក្បួនដង្ហែរជើងឯក ប្រសិនបើពួកគេទទួលបានពានរង្វាន់ Carabao Cup ការដង្ហែក្បួនអាចធ្វើឡើងនៅពេលដែលរដូវកាលនេះក្រុមបានឈ្នះពានរង្វាន់យ៉ាងហោចណាស់ 2 ជើងឯក នេះបើយោងទៅតាមសារព័ត៌មាន Daily Mail ។
ប៉ុន្មានរដូវកាលកន្លងមកនេះ Manchester United ទម្រង់លេងមិនបានល្អទាល់តែសោះ ដោយមិនបានឈ្នះពានអ្វីសោះសម្រាប់ប្រាំរដូវកាលជាប់គ្នា ខណះដែល Manchester United ត្រូវប៉ះជាមួយក្រុម Newcastle United វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup នៅកីឡដ្ឋាន Wembley ថ្ងៃអាទិត្យទី 26 ខែកុម្ភៈនេះ។
កាសែត Daily Mail បានបន្ថែមថា Ten Hag នឹងពិចារណាតែរៀបចំក្បួនដង្ហែរជើងឯក ប្រសិនបើក្រុមរបស់គាត់បានឈ្នះពានរង្វាន់យ៉ាងហោចណាស់ពីរក្នុងរដូវកាលនេះ។ មិនដូច Newcastle ទេ វាត្រូវបានគេរាយការណ៍ថាពួកគេគ្រោងនឹងរៀបចំក្បួនដង្ហែរនៅកណ្តាលទីក្រុងប្រសិនបើពួកគេឈ្នះពានរង្វាន់ Carabao Cup បន្ទាប់ពី Newcastle ខកខានពីការឈ្នះពានរង្វាន់មួយនេះអស់រយៈពេល 54 ឆ្នាំមកហើយ។