លោក Luis Enrique លាលែងពីតំណែងជាគ្រូបង្វឹកអេស្ប៉ាញ បន្ទាប់ពីគាត់ដឹកនាំក្រុមធ្លាក់ចេញពី World Cup 2022


សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF)   បានប្រកាសអំពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកអេស្ប៉ាញលោក  Luis Enrique  ក្រោយ​ដឹកនាំ​ក្រុម​​ក្នុង​ព្រឹត្តិការណ៍ FIFA  World Cup2022 ធ្លាក់ត្រឹម​វគ្គ​១៦ក្រុម ក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ារុក ដោយសារការទាត់បាល់ប៉េណាល់ទី​ ដែលបញ្ចប់ទៅ ម៉ារុក 3ទល់នឹង0 អេស្ប៉ាញ។



សហព័ន្ធបាល់ទាត់អេស្ប៉ាញ   (RFEF)    បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖  "RFEF សូមថ្លែងអំណរគុណដល់លោក   Luis Enrique និងបុគ្គលិកគ្រូបង្វឹករបស់គាត់ទាំងអស់ដែលបានធ្វើការជាមួយក្រុមជម្រើសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ" ។



សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវតែងតាំងលោក   Luis de la Fuente គឺជាគ្រូបង្វឹកថ្មី  ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២១ឆ្នាំ   ហើយគាត់ធ្លាប់ដឹកនាំក្រុមឲ្យឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ផងដែរ នឹងត្រូវធ្វើសន្និសីទសារព័ត៌មានផ្លូវការ នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ខាងមុខនេះ។