* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Chelsea គ្រោងនឹងបញ្ចប់កិច្ចសន្យារបស់ Aubameyang បន្ទាប់ពីលិចមុខក្នុងការប្រកួត El Clasico កាលពីថ្ងៃអាទិត្យ
ក្រុមតោខៀវ Chelsea គ្រោងនឹងបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញមុខចូលទស្សនាការប្រកួត El Clasico ហើយត្រូវបានគេរាយការណ៍ថាសុខចិត្តកាត់បន្ថយប្រាក់ឈ្នួលដើម្បីត្រលប់ទៅ Camp Nou វិញ។
Chelsea អាចនឹងបញ្ចប់កិច្ចសន្យារបស់ Pierre-Emerick Aubameyang បន្ទាប់ពីកីឡាកររូបនេះបានចូលរួមទស្សនាការប្រកួត El Clasico ក្នុងការប្រកួតដែល Barcelona បានយកឈ្នះ Real Madrid ២-១ កាលពីថ្ងៃអាទិត្យនិងបង្ហាញពីបំណងចង់ត្រលប់ទៅក្លឹប Barca វិញ នេះបើយោងតាម SPORT ។
ក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ ត្រូវបានគេរាយការណ៍ថាបានចូលទៅក្នុងបន្ទប់ផ្លាស់ប្តូររបស់ Barça ហើយបានបង្ហាញពីបំណងចង់ត្រឡប់ទៅលេងក្នុងទឹកដី Camp Nou វិញ សូម្បីតែត្រូវកាត់បន្ថយប្រាក់ឈ្នួលក៏ដោយ បន្ទាប់ពីមានការខកចិត្តក្នុងទឹកដី Stamford Bridge។
Aubameyang ត្រឡប់មកលេងនៅ Premier League វិញ ដោយសង្ឃឹមថានឹងបានធ្វើការជាមួយអតីតគ្រូបង្វឹករបស់គាត់គឺលោក Thomas Tuchel កាលនៅ Borussia Dortmund មុនពេលដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានបណ្តេញចេញ ដោយសារតែការខ្វែងគំនិតជាមួយម្ចាស់ថ្មី Todd Bohley ។
ពីស្ថានភាពបែបនេះ ធ្វើឱ្យ Chelsea ត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចប់កិច្ចសន្យាជាមួយគាត់មុនកំណត់ ដើម្បីបើកផ្លូវឱ្យ Aubameyang ផ្លាស់ប្តូរក្រុមដោយសេរី ដោយសារតែខាង Chelsea វាមិនមានអារម្មណ៍ថា Aubameyang នឹងស្ថិតនៅក្នុងផែនការក្រុមរបស់លោក Graham Potter នោះទេ។ Aubameyang មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ Barca ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ក្នុង 23 ប្រកួត។