* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
U22 ថៃមិនទាន់ទទួលបានទទួលប្រាក់រង្វាន់ពីការប្រកួតស៊ីហ្គេមនៅឡើយទេ!!
អភិបាលនៃអាជ្ញាធរកីឡាថៃ (SAT) លោក Kongsak Yodmanee មានប្រសាសន៍ថា លោកពន្យារពេលការផ្តល់ប្រាក់រង្វាន់ មេដាយប្រាក់ SEA Games លើកទី៣២ ដល់ U22ថៃ ដោយសារកីឡាករ មានការប៉ះទង្គិចគ្នាអំឡុងពេលប្រកួតចាញ់ ២- ៥ទល់នឹង U22 ឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនេះ ក្រុមកីឡាបាល់ទាត់នារីថៃទទួលបានប្រាក់រង្វាន់ចំនួន ២,១ លានបាត ( ៥៩ ០០០ ដុល្លារ ) ជាមួយនឹងមេដាយសំរឹទ្ធ។
យោងតាម សារព័ត៌មាន Daily News អត្តពលិកដែលបានឈ្នះមេដាយប្រាក់ទទួលបានប្រាក់ចំនួន ១៥ ម៉ឺនបាត ( ៤,២ ពាន់ដុល្លារ )។ កីឡាករ U22 ថៃ ២០ នាក់ នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៣ លានបាត ( ៨៥,៦ ពាន់ដុល្លារ ) សម្រាប់មេដាយប្រាក់នៅស៊ីហ្គេមលើកទី៣២។
បើតាមប្រព័ន្ធផ្សព្វផ្សាយថៃ បន្ទាប់ពីក្រុម U22 ត្រឡប់មកមាតុប្រទេសវិញ FAT បានផ្តល់ការពិន័យដល់អ្នកពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ប៉ុន្តែមិនទាន់បានរាយការណ៍មក SAT នៅឡើយទេ។
ជាក់ស្តែងលោក Prasadchok Chokmoh (គ្រូបង្វឹកអ្នកចាំទី) លោក Mayed Madad និងលោក Patrawut Wongsripuek (ប្រធានក្រុម) ត្រូវបានហាមប្រាមមិនអោយចូលរួមក្នុងភារកិច្ចគ្រប់កម្រិតរបស់ក្រុមជម្រើសជាតិថៃរយៈពេល 1 ឆ្នាំ។ មិនឈប់ត្រឹមនេះ កីឡាករពីររូបរួមមានអ្នកចាំទី Sophonwit Rakyath និងកីឡាករបម្រុង Teerapak Pruengna ទទួលបានបម្រាមមិនឲ្យចូលរួមក្នុងក្រុមថៃ ៦ ខែ។