* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Henderson សោកស្ដាយ Liverpool ដែលមិនបានចំណាយប្រាក់ទិញBellingham...
Jordan Henderson អតីតកីឡាករ Liverpool វាជាការសោកស្ដាយដែលអតីតភ្នាក់ងាររបស់គាត់ បដិសេធមិនចំណាយលុយទិញ Jude Bellingham មុនពេលកីឡាករផ្ទុះទម្រង់លេងល្អជាមួយ Real Madrid ក្នុងរដូវកាលដំបូង ។

ហង្សក្រហមត្រូវបានទាក់ទងជាមួយខ្សែបម្រើវ័យ 20 ឆ្នាំរូបនេះមុនពេលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ខណៈដែលពួកគេមានអារម្មណ៍ថាវាចំណាយប្រាក់ច្រើនពេក។ មុនពេលនឹងទិញ Alexis McAllister និង Dominik Szoboszlai បានជំនួសគាត់។

យ៉ាងណាវិញ បន្ទាប់ពីខ្សែបម្រើជម្រើសជាតិអង់គ្លេស បានបង្ហាញទម្រង់លេងយ៉ាងប្រណិត ដោយរកបាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១គ្រាប់ ឲ្យក្រុមស្តេចស។ ធ្វើឲ្យ Henderson ចេញមុខបញ្ជាក់ថាសោកស្ដាយ ទោះបីជាបានព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូលក្រុមប្រឹក្សាភិបាលក៏ដោយ។