* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកស្គាល់កីឡដ្ឋានទាំង១០របស់ក្លិបនីមួយៗដែលត្រៀមសម្រាប់ការប្រកួតលីគកំពូល...
ជាការពិតក្នុងក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មី២០២៣-២០២៤នេះ មានសមាសភាពក្រុមខ្លាំងចំនួន១០ដែលត្រូវចូលរួមប្រកួតប្រជែងដណ្ដើមជើងឯក ខណៈដែលបេក្ខភាពក្រុមទាំង១០ក៏តម្រូវអោយមានកីឡដ្ឋានផ្ទាល់ខ្លួនផងដែល ដើម្បីរៀបចំសម្រាប់ការប្រកួតក្នុងដីរបស់ខ្លួន។
យ៉ាងណាមិញថ្ងៃនេះអេតមីននិងជម្រាបបន្ថែមអំពីកីឡដ្ឋាននីមួយៗរបស់ក្រុមខ្លាំងទាំង១០ក្នុងលីគកំពូលកម្ពុជា ដោយកីឡដ្ឋានទាំងអស់នោះមានដូចជា៖
ទី១០ កីឡដ្ឋាន Kirivong Sok Sen Chey Stadium របស់ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យដែលមានទីតាំងស្ថិតនៅក្នុងខេត្តតាកែវ អាចទទួលអ្នកគាំទ្របានប្រមាណ១០០០នាក់។
ទី៩ កីឡដ្ថាន Prey Veng Stadium របស់ក្លិបបាល់ទាត់ Prey Veng Fc អាចផ្ទុកទស្សនិកជនបានប្រមាណ ១២០០នាក់។
ទី៨ កីឡដ្ឋានរបស់ក្លិបបាល់ទាត់ ISI Dangkor Senchey ដែលមានកីឈ្មោះថា AIA Stadium ឫ KMH PARK Stadium អាចផ្ទុកអ្នកគាំទ្របានចំនួន៣០០០នាក់។
ទី៧ កីឡដ្ឋានរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដែលមានឈ្មោះថា Kampong Speu Stadium អាចផ្ទុកកៅអីអ្នកគាំទ្របានចំនួន៣០០០កៅអី។
ទី៦ កីឡដ្ឋាន Svay Rieng Stadium ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្វាយរៀង គឺជាកីឡដ្ឋានផ្ទាល់ខ្លួនរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង អាចទទួលអ្នកគាំទ្របានចំនួន៤០០០នាក់។
ទី៥ កីឡាដ្ឋាន Hanuman Stadium ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាម គឺជាកីឡដ្ឋានរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលអាចទទួលអ្នកគាំទ្របានប្រមាណ៥០០០នាក់។
ទី៤ កីឡដ្ថានរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន RSN Stadium អាចផ្ទុកអ្នកគាំទ្របានប្រមាណ៥០០០នាក់។
ទី៣ កីឡដ្ឋាន Prince Stadium របស់ក្លិបបាល់ទាត់វិសាខាដែលជាកីឡដ្ឋានធំជាងគេលំដាប់ទី៣ក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ ពោលកីឡដ្ឋាន Prince Stadium អាចផ្ទុកអ្នកគាំទ្របានចំនួន១០០០០នាក់។
ទី២ កីឡដ្ឋានកងយោធពលខេមរភូមិន្ទស្ដាត់ចាស់ របស់ក្លិបបាល់ទាត់ Tiffy Army Fc អាចផ្ទុកអ្នកទស្សនាបានប្រមាណ ១៤ ៧៥០។
ទី១ ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាផ្ទះថ្មីរបស់ក្លិបបាល់ទាត់ជាបណ្ដោះអាសន្ន អាចផ្ទុះអ្នកគាំទ្របានប្រមាណ ៣៥០០០នាក់ផងដែរ។
គួរបន្ថែមផងដែលថាក្នុងចំណោមកីឡដ្ឋានទាំង១០ដែលត្រូវរៀបចំការប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មីនេះមានតែកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្តាត់ចាស់និងពហុកីឡដ្ឋានជាតិអូឡាំពិកប៉ុនណ្ណោះដែលមានអាយុកាលចំណាស់ជាងគេ ពោលពហុកីឡដ្ឋានជាតិអូឡាំពិកបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៤ មកម្លេះដោយគិតមកទល់បច្ចុប្បន្នមានអាយុកាល៥៩ឆ្នាំ រីឯកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្តាត់ចាស់វិញបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២ មកម្លេះខណៈបើគិតមកដល់បច្ចុប្បន្នមានអាយុកាល៤១ផងដែរ៕