សហព័ន្ធបាល់ទាត់បារាំងបានដាក់ពាក្យបណ្តឹងទៅសមាគមបាល់ទាត់អាហ្សង់ទី ចំពោះទង្វើរបស់ Emiliano Martinez ធ្វើដាក់ Kylian Mbappe


លោក Noel Le Graet  ប្រធានសហព័ន្ធបាល់ទាត់បារាំង  បានដាក់ពាក្យប្តឹងទៅសមាគមបាល់ទាត់អាហ្សង់ទីន ដើម្បីស៊ើបអង្កេតចំពោះទង្វើមិនសមរម្យរបស់អ្នកចាំទី  Emiliano Martinez ទៅលើ  Kylian Mbappe  ក្នុងការអបអរសាទរព្រឹត្តិការណ៍  FIFA World Cup Championship ឆ្នាំ 2022។



ក្នុងព្រឹត្តិការណ៍ FIFA World Cup Championship ឆ្នាំ 2022 នៅប្រទេសអាហ្សង់ទីន កីឡាករ​របស់អាហ្សង់ទីន ​បាន​អបអរនៃ​ការ​ឈ្នះ​ជើងឯក​ដោយ​ក្តី​រំភើប​រីករាយ។ ប៉ុន្តែ​មាន​ចំណុច​មួយ​នៃ​ការ​រិះគន់​នៅ​ពេល​អ្នក​ចាំទីរបស់ក្លិប Aston Villa ចំអក​ដាក់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង ដោយ​រូបគេយក​មុខរបស់ Mbappe ​ទៅ​បិត​លើរូបតុក្កតា រួច​ឡើង​ឡាន​ដើម្បី​អបអរ ដែល​ធ្វើឲ្យមានការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ពី​អ្នក​គាំទ្រ​បាល់ទាត់ និង​ប្រជាជន​បារាំង។


ខណៈ​ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​លោក Le Graet បាន​ចាត់​ទុក​ទង្វើ​របស់ Martinez ថា​ជ្រុល​ពេក។ ដូច្នេះ​ហើយ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន ដើម្បី​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ផង​ដែរ។ដោយលោក Le Graet បានប្រាប់ Ouest-France ៖ “វាគួរឱ្យភ្ញាក់ផ្អើលណាស់។ ទាំងនេះ​ហើយ​ជា​មនុស្ស​ដែល​ព្យាយាម​លះបង់​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​បារាំង​ឱ្យ​ជោគជ័យ។ នោះហើយជាមូលហេតុដែលវាសំខាន់ដែលយើងគាំទ្រពួកគេ”។ 



គាត់បានបន្ថែម៖ “ខ្ញុំបានសរសេរដាក់ពាក្យបណ្តឹងទៅសមាគមបាល់ទាត់អាហ្សង់ទីន។ ខ្ញុំ​គិត​ថាវាមិនធម្មតាទេនៅក្នុងបរិបទនៃការប្រកួតកីឡា ។ ហើយវាពិបាកយល់ណាស់។ រឿងនេះគឺជ្រុលពេកហើយ។ ដោយសារតែអាកប្បកិរិយារបស់ Mbappe តែងតែជាគំរូដ៏ល្អ។