* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Bailly យល់ព្រមបញ្ចប់កិច្ចសន្យាជាមួយ Manchester United...
RMC Sport ដែលជាប្រព័ន្ធផ្សព្វផ្សាយកីឡាអន្តរជាតិដ៏ល្បីល្បាញបានរាយការណ៍ថា Eric Bailly ខ្សែការពារសញ្ជាតិកូតឌីវ័រ។ បានយល់ព្រមលុបចោលកិច្ចសន្យាជាមួយ Manchester United រួចហើយ។
កីឡាករវ័យ 29 ឆ្នាំរូបនេះមិនបានលេងឱ្យបិសាចក្រហមក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2021 ហើយមិនមែនជាផ្នែកនៃផែនការរបស់ Erik ten Hag ដោយភាគីទាំងពីរបានយល់ព្រមបញ្ចប់កិច្ចសន្យារយៈពេលមួយឆ្នាំរបស់គាត់។
Bailly អាចផ្លាស់ប្តូរក្រុមដោយមិនគិតថ្លៃដោយមាន Fulham មកចូលរួមក្រុមរួមលីគដែលចាប់អារម្មណ៍ រួមទាំងក្រុមនៅប្រទេសទួរគី និងអារ៉ាប៊ីសាអូឌីតផងដែរ។