* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ទីបំផុត !! Jamie Carragher សារភាពថា ខ្លួនគិតខុសដែលធ្លាប់និយាយឱ្យ Lisandro Martinez នឹងមិនជោគជ័យនៅក្របខ័ណ្ឌ Premier League
អ្នកវិភាគបាល់ទាត់ លោក Jamie Carragher បានសារភាពថាខ្សែការពារ Lisandro Martinez របស់ Man United ពិតជាអស្ចារ្យសម្រាប់បិសាចក្រហមក្នុងរដូវកាលនេះ បើទោះបីជាដំបូងលោកមានការព្រួយបារម្ភក៏ដោយ។
អតីតខ្សែការពារ Liverpool រូបនេះដំបូងបាននិយាយថា៖ "បញ្ហាគឺ Ten Hag បានចុះហត្ថលេខា Martinez ខ្ញុំមិនជឿថាវានឹងដំណើរការទេព្រោះគាត់មានកម្ពស់ទាបពេក គាត់មិនល្អគ្រប់គ្រាន់នៅក្នុង Premier League" ។
រហូតមកដល់ពេលថ្មីៗនេះ Martinez បានចូលលេងឱ្យបិសាចក្រហម 30 ប្រកួតគ្រប់កម្មវិធី ខណៈដែលក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងលីគ Carragher បានងាកទៅសរសើរកីឡាករ Martinez សម្រាប់ការភ្ញាក់ផ្អើលរបស់គាត់។ទោះបីជាមានការព្រួយបារម្ភចំពោះរាងកាយរបស់ Martinez ពោលគឺកម្ពស់ 1.75 m របស់គាត់តែម្តង ហើយមានតម្លៃខ្លួនថ្លៃនៅក្នុង Premier League ប៉ុន្តែ Carragher បានបង្ហាញអារម្មណ៍ថា Martinez បានធ្វើឱ្យគាត់ភ្ញាក់ផ្អើល នៅឆ្នាំនេះ។
Martinez ដែលជាផ្នែកមួយដែលជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះ World Cup 2022 កាលពីខែធ្នូ ហើយបានក្លាយជាផ្នែកសំខាន់នៃប្រព័ន្ធការពារកណ្តាលរបស់លោក Erik ten Hag នៅទឹកដី Old Trafford ក្នុងរដូវកាលនេះ។