ក្លិបAl-Nasser មានទំនុកចិត្តថា Cristiano Ronaldo នឹងនៅជាមួយក្លឹបរហូតដល់គាត់ចូលនិវត្តន៍

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានចុះកិច្ចសន្យាជាមួយក្លិប Al Nasser កាល​ពី​ខែ​ធ្នូ  ជាមួយនិង​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ ២០២៥  ដែលនឹងធ្វើឱ្យគាត់មានអាយុ 40 ឆ្នាំ ទើបកិច្ចសន្យារបស់គាត់ផុតកំណត់។



យោងតាមកាសែត  ​​ESPN  បានឲ្យដឹងថា ក្លិបAl-Nasser មានទំនុកចិត្តថាក្លឹបរបស់ពួកគេនឹងក្លាយជាក្រុមចុងក្រោយរបស់ CR7  ហើយនឹងមិនបដិសេធចំពោះការបន្តកិច្ចសន្យារបស់គាត់នៅទីនេះ ប្រសិនបើកីឡាករចង់បាន។



ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់គាត់ក្នុងការទទួលជ័យជម្នះ 1-0 លើក្រុម Al-Ettifaq កាលពីថ្ងៃអាទិត្យកន្លងទៅ។ សម្រាប់អតីតកីឡាករ Manchester United មិនអាចរកគ្រាប់បាល់បាននោះទេ  ប៉ុន្តែគាត់នៅតែអាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងប្រអប់គ្រោះថ្នាក់ជាមួយខ្សែការពារបានយ៉ាងល្អដដែល។