* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើប្រិយមិត្តដឹងទេខ្សែប្រយុទ្ធ ស រតនា ហែរឆ្លងឧបសគ្គអ្វីខ្លះ...
កីឡាករ ស រតនា គឺជាខ្សែប្រយុទ្ធសំខាន់មួយរូបរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ដែលរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាយកឈ្នះទៅលើក្រុមជម្រើសជាតិទីម័រអាយុក្រោម២២ឆ្នាំ ៤ទល់និង០កាលពីយប់មិញក្នុងជំនួបដំបូងរបស់កម្ពុជានាព្រឹត្តការណ៍ស៊ីហ្គេម។
យ៉ាងណាក្ដីបើយើងក្រឡែកមកមើលប្រវត្តិរបស់កីឡាករវ័យក្មេងរូបនេះវិញ គេបានបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ ព្រោះកត្តាជីវភាពខ្វះខាត ដែលតម្រូវអោយរូបគេធ្វើជាកម្មករសំណង់ដើម្បីបានប្រាក់មកផ្គត់ផ្គង់គ្រួសារ។
ទោះបីជាការងារសំណង់នឿយហត់ខ្លាំងបានចំណូលតិចក្ដី ក៏ខ្សែប្រយុទ្ធ ស រតនា នៅតែបន្តការងារដោយពុំមានថ្ងៃឈប់សម្រាកនោះទេព្រោះខ្លួនជាកូនកំព្រាឪពុកជួយរកលុយជូនម្ដាយដោះស្រាយបញ្ហា លុះក្រោយមកក្នុងឆ្នាំ២០១៨ រតនាក៏បានធ្វើតេស្ថជោគជ័យក្នុងថ្នាលយុវជនអាយុក្រោម១៧ឆ្នាំរបស់វិសាខា ហើយរូបគេក៏បានបន្តការសិក្សាឡើងវិញក្រោមការឧបត្ថមពីក្លិបបាល់ទាត់វិសាខាផ្ទាល់។
យ៉ាងមិញឈានចូលដល់ឆ្នាំ២០២០ រតនា ក៏បានផ្លាស់ពីថ្នាលយុវជនរបស់ក្លិបបាល់ទាត់វិសាខា ទៅចូលរួមជាមួយក្លិបបាល់ទាត់ព្រៃវែង FC រហូតដល់ដើមឆ្នាំ២០២៣នេះ ទើបរូបគេផ្លាស់មកចូលរួមជាមួយក្លិបចាស់វិសាខាវិញ។
គួរបន្ថែមផងដែលថាដើមឡើយ រតនា លេងក្នុងតួនាទីជាខ្សែការពារលុះក្រោមមករូបគេក៏បានផ្លាស់មកលេងជាខ្សែប្រយុទ្ធវិញ ហើយរូបគេក៏បានជាប់ជាកីឡាករជម្រើសជាតិកម្ពុជាជាហូរហែរផងដែលក្នុងឈុតយុវជនអាយុក្រោម១៩ឆ្នាំ អាយុក្រោម២២ អាយុក្រោម២៣ឆ្នាំ និងឈុតធំផងដែរ៕