Neymar បានសារភាពថាបានឈ្លោះជាមួយកីឡាករ PSG បន្ទាប់ពីចាញ់ Monaco

ខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Neymar បានសារភាពថាគាត់បានឈ្លោះជាមួយមិត្តរួមក្រុមរបស់គាត់ពិតប្រាកដមែន បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល  3-1 ក្រោមថ្វីជើងក្រុម Monaco  កាលពីថ្ងៃសៅរ៍កន្លងទៅ។ ខ្សែបម្រើប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាបានស្តីបន្ទោសឲ្យមិត្តរួមក្រុមដូចជាកីឡាករ Vitinha និង Hugo Ekitike ចំពោះទម្រង់លេងមិនសូវល្អរបស់ពួកគេ  បន្ទាប់​ពីត្រូវបាន​ធ្លាក់ចេញ​ពីពានរង្វាន់  French Cup ។



ថ្មីៗនេះ Neymar បានសារភាពថាពិតជាមានភាពចម្រូងចម្រាសនៅក្នុងបន្ទុប់សម្លៀកបំពាក់  ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ល្អ​។ Neymar បាននិយាយថា ៖ "វាពិតជាបានកើតឡើង។ មានភាពចម្រូងចម្រាសបន្តិច។ យើង​មាន​ការ​ខ្វែង​គំនិត​គ្នា។វាកើតឡើងចំពោះយើងជារៀងរាល់ថ្ងៃ ប៉ុន្តែខ្ញុំស្រឡាញ់ពួកគេទាំងអស់គ្នា។ វាដូចជាមិត្តស្រី  បាល់ទាត់​មិន​មែន​គិត​តែ​ពី​ស្នេហា​ទេ។ វា​មិន​ត្រឹម​តែ​មិត្តភាព យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្តូរ”។



“យើង​មិន​ធ្លាប់​ចាញ់​ទេ ពេល​យើង​ចាញ់ ប្រាកដ​ណាស់​វា​រំខាន​យើង។ វាជាផ្នែកមួយនៃដំណើរការអភិវឌ្ឍន៍។នៅក្នុងបន្ទប់សម្លៀកបំពាក់  ពេលខ្លះក៏មានការកុហកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ហើយបន្ទាប់មកវាបានរីករាលដាលពាសពេញពិភពលោក។ ពាក្យចចាមអារ៉ាមច្រើនតែលេចចេញនៅរដូវកាលដំបូង។ យើងត្រូវមើលថាតើមានអ្វីកើតឡើងបន្ទាប់”។



គាត់បានបន្ថែមទៀតថា ៖ “វាមិនមែនជារឿងធម្មតាទេដែលរឿងបែបនេះត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ យើងត្រូវតែដើរជាមួយគ្នា ជាមួយ​នឹង​ព័ត៌មាន​បែប​នេះ យើង​ខឹង​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​មាន​ព័ត៌មាន​ខុស​ច្រើន។ ប៉ុន្តែ​រឿង​ខ្លះ​ត្រូវ​ហើយ”។